ព័ត៌មានកីឡា
Man Utd ទិញបាន Sancho ហើយ នៅចង់បាន Eduardo Camavinga ទៀត

ក្រុមបិសាចក្រហម Manchester United ក្រោយពីទិញបាន Jadon Sancho ក្នងតម្លៃកប់ពពកហើយ ពេលនេះកំពុងតែតាមទិញ Varane និង Eduardo Camavinga ថែមទៀត។
ខ្សែការពារ Varane ត្រូវបានភ្នាក់ងាររបស់ Man Utd ទៅជួបផ្ទាល់ និងធ្វើការចរចាក្នងការផ្ទេររូបគេមកកាន់ទឹកដី Old Trafford ក៏ប៉ុន្តែមិនទាន់មានការដាក់សំណើរដេញថ្លៃទៅកាន់ក្លឹប Real Madrid នោះទេ។
ស្របពេលដែល Man Utd ក៏កំពុងតាមប្រមាញ់ខ្សែបម្រើវ័យក្មេង Eduardo Camavinga ផងដែរ។ វាអាចជារឿងពិបាកបន្តិចចសម្រាប់បិសាចក្រហមក្នុងការនាំយកកីឡាករវ័យក្មេងរូបនេះ ដោយហេតុថាក្លឹបយក្សនៃលីគបានរាំង PSG ក៏កំពុងទាក់ទងរូបគេផងដែរ៕
ប្រភព: Fabrizio Romano
