Connect with us

ព័ត៌មានកីឡា

សោកស្តាយ! វិសាខា និងបឹងកេត មិនបានលេង AFC CUP

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅ​ថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ​២០២១ នេះ បាន​ប្រ​កាស​​ជា​ផ្លូវ​ការ អំពី​ការ​លុប​ចោល​ការ​ប្រ​កួត​ពាន​រង្វាន់ AFC Cup 2021 តំ​បន់​អាស៊ី​អា​គ្នេយ៍​ទាំង​អស់ ដោយ​សារ​ការ​រីក​រាល​ដាល​ខ្លាំង នៃ​ជំងឺ​កូវីដ-១៩ ធ្វើ​ឲ្យ​​ពិ​បាក​ស្វែង​រក​ទី​កន្លែង​រៀប​ចំ​ការ​ប្រ​កួត ។May be an image of text
AFC បានបញ្ជាក់ថា ការប្រកួតតំបន់អាស៊ីអាគ្នេយ៍ ដែលមានពូលG, H, I និង​ការ​ប្រ​កួត​ជម្រុះ​បឋម​ទាំង​អស់ ត្រូវ​បាន​លុប​ចោល ដោយ​សារ​ជំងឺ​រាត​ត្បាត​ជា​ស​ក​ល​កូវីដ-១៩ មិន​អាច​រក​ទី​កន្លែង​រៀប​ចំ​ការ​ប្រ​កួត​បាន ។ ដូច្នេះ​ក្រុម​បឹង​កេត និង​វិសាខា របស់​កម្ពុជា រួម​ទាំង​ក្រុម​ផ្សេងៗ នៅ​​តំបន់​អា​ស៊ី​អា​គ្នេយ៍ ត្រូវ​ខក​ខាន​ការ​ប្រ​កួត​ពាន​រង្វាន់ AFC Cup 2021 ទាំងអស់ ។FAS withdraw from hosting AFC Cup 2021 – AFF – The Official Website Of The  Asean Football Federation
ពានរង្វាន់ AFC Cup 2021 បានបែងចែកជា ១០ពូល មកពី​ ៥​តំ​បន់​ផ្សេង​គ្នា ។ ប៉ុន្ដែ​ក្រោយ​លុប​ចោល​ការ​ប្រ​កួត​តំ​បន់​អាស៊ី​អា​គ្នេយ៍ នៅ​សល់ ៤​តំ​បន់​ទៀត ត្រូវ​បន្ដ​ការ​ប្រ​កួត​ធម្ម​តា រួម​មាន​តំ​បន់​អាស៊ី​ខាង​កើត អា​ស៊ី​ខាង​ត្បូង អា​ស៊ី​កណ្ដាល និង​អា​ស៊ី​ខាង​លិច ។នេះ​ជា​លើកទី២​ ហើយ ដែល AFC Cup បាន​លុប​ការ​ប្រ​កួត AFC Cup ខណៈ​ឆ្នាំ​មុន ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ប្រ​កួត​បាន​ពាក់​កណ្ដាល​ទី ក៏​ត្រូវ​បាន​លុប​ចោល​ការ​ប្រ​កួត​ដែរ ។
Videos - 2021 AFC Cup Draw Mechanism | AFC Cup 2021
តាមគម្រោងនៃការប្រកួតវគ្គជម្រុះក្នុងពូល មុន AFC សម្រេច​លុប​ចោល​ការ​ប្រ​កួត​ខាងលើ ក្រុមបឹងកេត ស្ថិតក្នុងពូល G ជាមួយក្លិប Hanoi (វៀតណាម), ក្លិប Bali United (ឥណ្ឌូណេស៊ី) និងក្រុមឈ្នះវគ្គជម្រុះ រវាងក្លិប Chanthabouly (ឡាវ) ឬក្លិប Kasuka (ព្រុយណេ) ។ ចំណែកវិសាខា ត្រូវបានដំឡើងចូលពូល I ជាមួយក្លិប Lalenok United (ទីម័រខាងកើត), ក្លិប Terengganu FC (ម៉ាឡេស៊ី) និងក្លិប Geylang International (សិង្ហបុរី) ៕Revealed: The AFC Cup All-time XI, as voted by you! | Football | News | AFC  Cup 2021
តាមពិតទៅប្រទេសសិង្ហបុរីត្រូវធ្វើជាម្ចាស់ផ្ទះ ក៏ប៉ុន្តែដោយសារតែមានវិបត្តិកូវីដ ១៩ ធ្វើអោយប្រទេសនេះសុំដកខ្លួនពីការធ្វើជាម្ចាស់ផ្ទះ។ AFC បានធ្វើការស្វែងរកម្ចាស់ផ្ទះថ្មីផងដែរ ក៏ប៉ុន្តែមិនមានប្រទេសណាមួយស្ម័គ្រចិត្តនោះទេ ដូច្នេះជម្រើសចុងក្រោយរបស់ AFC គឹមានតែរំសាយការប្រកួត AFC CUP នេះ៕

ប្រភព: The AFC

 

Advertisement