Connect with us

ព័ត៌មានកីឡា

ចាន់ វឌ្ឍនាកា ២ប្រកួត ធ្វើបាន៥គ្រាប់

ខ្សែប្រយុទ្ធឆ្នើមេបស់ក្រុមបឹងកេត បានបង្ហាញទម្រង់លេងយ៉ាងល្អ ក្រោយវិលត្រឡប់មកទីលានវិញក្នុងនាមជាកីឡាករក្នុងជម្រើស ១១ នាក់។May be an image of 1 person and text

២ប្រកួតចុងក្រោយរបស់ ចាន់ វឌ្ឍនាកា ពិតជាធ្វើបានល្អណាស់ ដោយរកបាន ៣គ្រាប់ (Hat-Trick) ក្នុងជំនួបជាមួយក្រុមបាល់ទាត់ខេត្តព្រៃវែង រួចបន្តធ្វើបាន ២គ្រាប់ទៀត និងបញ្ចូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីមួយគ្រាប់ផងដែរកាលពីម្សិលមិញ ពេលប៉ះក្រុមសកលវិទ្យាល័យអាសុីអារ៉ុប។

នេះជាការចាប់ផ្តើមដ៏ល្អសម្រាប់ វឌ្ឍនាកា ក្រោយពីបាត់មុខពីវិស័យបាល់ទាត់មួយរយៈ។ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក ហុងដា អាចនឹងមើលឃើញរូបគេវិញចូលក្រុមជម្រើសជាតិក៏ថាបាន៕

 

Advertisement