Connect with us

ព័ត៌មានកីឡា

តាំង ពិសី រំឭកយុទ្ធសាស្ត្រឈ្នះព្រះខ័នរាជស្វាយរៀង

ខ្សែការពារ តាំង ពិសី របស់អង្គរថាយហ្គឺរ រំឭកថា គ្រូបង្គោល Oriol Mohedano បានរៀបចំឲ្យផ្ដោត ឲការពារច្រើនពេលលេងតទល់ជាមួយព្រះខ័នរាជស្វាយរៀង ព្រោះគូប្រជែងដ៏ខ្លាំងមួយនេះមានខ្សែប្រយុទ្ធល្អៗច្រើន។ នេះជាយុទ្ធសាស្ត្រដែលអង្គរថាយហ្គឺរអាចវាយបកយកឈ្នះព្រះខ័នរាជស្វាយរៀង១ទល់នឹង២ ក្នុងការប្រកួត Metfone Cambodian League កាលថ្ងៃអង្គារ ទី០៦ ខែកក្កដា។

កីឡាករដែលទាត់ Volley ចូលយ៉ាងល្អសម្រាប់ថាយហ្គឺរលម្អិតបែបនេះ “៖ យើងផ្ដោតលើការពារច្រើន ព្រោះព្រះខ័នរាជស្វាយរៀងមានប្រយុទ្ធល្អៗច្រើន អ៊ីចឹងយើងប្រយ័ត្នរឿងការពារខ្លាំងជាងប្រយុទ្ធ។ គេក៏វាយបកខ្លាំងទៀត អ៊ីចឹងយើងត្រូវរកវិធីទប់ការវាយបករបស់គេ។”

ដោយឡែក ទោះអាចឈ្នះក្រុមខ្លាំង២ដែលមានបឹងកេត និងព្រះខ័នរាជស្វាយរៀង ក្នុងចំណោមការប្រកួតកន្លងមក តាំង ពិសី មិនទាន់គិតថា អង្គរថាយហ្គឺរមានលទ្ធភាពច្រើនក្នុងការក្រសោបយកជើងឯកទេ ព្រោះពេលវេលានៅច្រើនទៀត។ អ្វីសំខាន់នោះ គេថា សមាជិកទាំងអស់ផ្ដោតប្រឹងប្រែងរៀងរាល់ថ្ងៃ ហើយលទ្ធផលនឹងលេចចេញតាមក្រោយ។

៦ប្រកួតនៅ Metfone Cambodian League អង្គរថាយហ្គឺរមិនទាន់ចាញ់នៅឡើយទេ ដោយឈ្នះ៥ និងស្មើ១ មាន១៦ពិន្ទុ ឈរកំពូលតារាង។ ថ្ងៃអាទិត្យ ទី១១ ខែកក្កដា សប្ដាហ៍នេះ ពួកគេនឹងទទួលភ្ញៀវអគ្គិសនីកម្ពុជា នៅកីឡដ្ឋាន SRU៕

ប្រភព: CNCC

Advertisement