ព័ត៌មានកីឡា
ឈ្នះ Copa America ជាមួយអាហ្សង់ទីនភ្លាម At Madrid ទិញយកភ្លេត

ខ្សែបម្រើឆ្នើម De Paul ដែលកំពុងតែឡើងជើងជាមួយក្រុមជម្រើសអាហ្សង់ទីន បានឈានដល់កិច្ចព្រមព្រៀងមកចូលរួមជាមួយក្លឹប At Madrid នៅរដូវកាលក្រោយ។
ខ្សែបម្រើ Rodrido de Paul ផ្លាស់មកពីក្លឹប Udinese ក្នុងតម្លៃប្រមាណជា ៣៥ លានផោនដោយចុះកុងត្រារហូតដល់ឆ្នាំ ២០២៦ ឯណោះ។ វត្តមានរបស់ De Paul អាចជាសញ្ញានៃការចាកចេញរបស់ខ្សែបម្រើ Saul Niguez ផងដែរ។គួរបញ្ជាក់ផងដែរថា Saul ត្រូវបានក្លឹបហង្សក្រហម Liverpool និង Bayern Munich កំពុងតាមតាមប្រមាញ់ជាខ្លាំង៕
ប្រភព: Fabrizio Romano
