ព័ត៌មានកីឡា
កន្លងទៅ៥ឆ្នាំ នៅតែមិនមានក្រុមណាសុតទម្លុះដៃ Donnarumma ២គ្រាប់ក្នុងមួយប្រកួត

អ្នកចាំទីរបស់ក្រុមជម្រើសជាតិអុីតាលី Gianluigi Donnarumma នៅតែរក្សាកំណត់ត្រាល្អបំផុត ដោយចាប់តាំងពីបង្ហាញខ្លួនអោយក្រុមជម្រើសជាតិឈុតធំនៅវ័យ ១៧ឆ្នាំមកដល់ វ័យ ២២ឆ្នាំនេះ នៅតែមិនមានក្រុមណាសុតទម្លុះដៃរូបគេ បាន២គ្រាប់ក្នុងមួយប្រកួតនោះទេ។
ជាពិសេសនៅក្នុងព្រឹត្តិការណ៍ Euro អ្នកចាំទី Donnarumma ក៏ទើបតែទទួលបានពារង្វាន់កីឡាករល្អប្រចាំព្រឹត្តិការណ៍នេះផងដែរ ក្រោយពីជួយអោយអុីតាលីលើកពាន។
គួរបញ្ជាក់ផងដែរថានៅរដូវកាលក្រោយនេះ Donnarumma និងទៅចូលរួមជាមួយក្លឹបយក្សនៅលីគកំពូលបារាំង PSG ដោយចុះកុងត្រារហូតដល់ឆ្នាំ ២០២៦៕
ប្រភព: Fabrizio Romano
