Connect with us

តារាជាតិ

មិនគួរសោះ! ម្តាយអ្នកនាង យុគ ចិន្តា បាត់បង់ជីវិតទៅហើយ!

រាជធានីភ្នំពេញ ​ ៖ កាលពីយប់មិញនេះ មហាជន ក៏ដូចជាអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងបានសម្តែងការសោកស្តាយជាពន់ពេកខណៈម្តាយបង្កើតរបស់អ្នកនាង យុគ ចិន្តា បានទទួលមរណៈភាពលឿនរហ័សពេករហូតធ្វ់ើឲ្យពិធីការិនីជើងចាស់រូបនេះទទួលយកមិនបាន។

បើយោងតាមការលើកឡើងរបស់អ្នកនាង ដួង ហ្សូរីដា បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដោយភ្ជាប់ជាមួយនឹងសំណេរមួយចំនួនយ៉ាងដូច្នេះថា «ចូលរួមសោកស្តាយនិងពិបាកទទួលយកមែនទែនពេលស្តាប់ការរៀបរាប់ទាំងទឹកភ្នែកនិងសំលេងទ្រហោយំនៃការបាត់បង់អ្នកម្តាយរបស់បងស្រី Chinda Yok លឿនពេកហើយ ហ្សូអើយ..!ម៉ាក់បងអត់មានឈឺអីអោយពួកបងពិបាកទេ លឿនពេកហើយ បងជួយគាត់មិនទាន់។»

ជាមួយគ្នានេះដែរ អ្នកនាង ដួង ហ្សូរីដា ក៏បានបន្ថែមថា «សូមអោយវិញា្ញណខណ្ទ័ម៉ាក់អ៊ុំទៅអោយបានសុខ😭😭ជាតិក្រោយសូមអោយម៉ាក់អ៊ុំបានជួបប្រសព្វនូវអ្វីល្អៗដូចជាតិនេះទៀត🙏🏻 ក្មួយតែងតែកោតសរសើរម៉ាក់អ៊ុំជាស្រ្តីរឹងមាំ ពូកែ ជិះតែយន្តហោះទៅមក អាមេរិចខ្មែរ ម្នាក់ឯង មិនអោយពិបាកកូនចៅណាទេ សូម្បីតែពេលម៉ាក់អ៊ុំផុត ក៍ម៉ាក់អ៊ុំមិនអោយកូនចៅណាមកពិបាកជាមួយម៉ាក់អ៊ុំទៀត។»

ទោះបីជាយ៉ាងនេះក្ដី ក្រោយពេលទទួលដំណឹងដ៏សោកសៅនេះរួច មហាជន អ្នកគាំទ្រ រួមទាំងទស្សនិកជនដែលធ្លាប់បានស្គាល់ពិធីការិនីអ្នកនាង យុគ ចិន្តា ក៏បាននាំគ្នាសម្តែងការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារនៃសពផងដែរ៕

Advertisement