Connect with us

ចំណេះដឹងទូទៅ

បរិបទជំងឺកូវីដ១៩ បានជួយបង្រៀនមនុស្សឲ្យស្គាល់ពីមេរៀនជីវិត!

រាជធានីភ្នំពេញ ៖ ជាការពិតណាស់ ជំងឺកូវីដ១៩ជាជំងឺឆ្លងមួយប្រភេទដែលមានភាពកាចសាហាវ ខណៈវាបានសម្លាប់មនុស្សអស់ជាច្រើនលាននាក់ទៅហើយនៅជុំវិញពិភពលោក ស្របពេលដែលអត្រានៃចំនួនអ្នកឆ្លងជំងឺនេះក៏ហាក់មិនទាន់មានភាពល្អប្រសើរណាមួយនៅឡើយទេ ដែលគប្បីឲ្យមនុស្យគ្រប់ៗរូបត្រូវមានវិធានការការពារ និងថែរក្សាសុខភាព ធ្វើយ៉ាងណាកុំឲ្យឆ្លងជំងឺកូវីដ១៩។

នៅក្នុងស្ថានភាពដ៏សែនតឹងតែងមួយនេះដែរ មនុស្សមួយចំនួនត្រូវបានបាត់បង់សមាជិកគ្រួសារជារៀងរហូត អ្នកខ្លះបានបាត់បង់ការងារ ហើយអ្នកខ្លះរៀនក៏ត្រូវប្រឈមនឹងបញ្ហាជីវភាពផ្សេងៗ ដែលនេះជាផលវិបាកដ៏ធំបំផុតមួយសម្រាប់មនុស្សជាតិ។ ជាមួយគ្នានេះដែរ ដើម្បីកាត់បន្ថយសម្ពាធផ្លូវចិត្តដែលរងការប៉ះទង្គិចពីបរិបទនៃជំងឺកូវីដ១៩ មនុស្សគ្រប់គ្នាគួរតែសាកល្បងគិតវិជ្ជមានឡើងវិញថានៅក្នុងសម័យនៃជំងឺកូវីដ១៩នេះ តាមការពិតទៅវាបានជួយបង្រៀនមនុស្សឲ្យយល់ និងស្គាល់ពីមេរៀនជីវិតមួយចំនួនដែលគ្រប់គ្នាធ្លាប់បានមើលរំលង។

ចំពោះមេរៀនដែលជំងឺកូវីដ១៩បានបង្រៀនមនុស្សឲ្យបានយល់ដឹងនោះមានដូចជា ៖

១. ធ្វើឲ្យមនុស្សចេះមានទំនួលខុសត្រូវ ទាំងចំពោះខ្លួនឯង និងអ្នកដទៃ។

២. ធ្វើឲ្យមនុស្សចេះប្រឹងប្រែងតស៊ូ និងអត់ធ្មត់នៅក្នុងកាលៈទេសៈដ៏លំបាកដែលមនុស្សមិនធ្លាប់ជួបពីមុនមក។

៣. ធ្វើឲ្យមនុស្សចេះស្រឡាញ់សុខភាពឡើងវិញ ,ចេះស្រឡាញ់ក្រុមគ្រួសារ និងដឹងថាការចំណាយពេលជាមួយគ្រួសារគឺពិតជាសំខាន់ណាស់។

៤. ធ្វើឲ្យមនុស្សចេះស្រឡាញ់ និងគោរពពេលវេលា។

៥. ធ្វើឲ្យមនុស្សយល់ដឹងពីគុណតម្លៃនៃជីវិត។

៦. ធ្វើឲ្យមនុស្សស្គាល់ពីតម្លៃពិតប្រាកដនៃលុយ។

៧. ធ្វើឲ្យមនុស្សបានដឹងពីមេរៀនមួយថា ឆាកជីវិតគឺមិនទៀងទាត់នោះឡើយ។

៨. បង្រៀនមនុស្សឲ្យចេះជួយទុក្ខធុរៈគ្នាក្នុងគ្រាលំបាក -ល- ៕

អត្ថបទដោយ ៖ ប៊ុត សុខឡៃ

Advertisement