Connect with us

ព័ត៌មានជាតិ

សែនសោកស្តាយ! ម្ចាស់ដើមនៃរូបថតក្រុងភ្នំពេញលោក Raymond Cauchetier បានលាចាកលោកទៅហើយ!

រាជធានីភ្នំពេញ ៖  បើផ្អែកតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា Amazing Cambodia បានចុះផ្សាយកាលពីយប់ថ្ងៃទី១២កក្កដានេះថា អ្នកថតរូបជនជាតិបារាំងដ៏ល្បីឈ្មោះ​ ក្នុងប្រវត្តិសាស្រ្ត ឈ្មោះ Raymond Cauchetier ដែលជាម្ចាស់ដើមរូបថតភ្នំពេញពីទស្សវត៍ឆ្នាំ១៩៥០ ល្បីៗក្នុងបណ្តាញសង្គម បានទទួលមរណភាពហើយ​ (១៩២០-២០២១) ក្នុងជន្មាយុ ១០១ ឆ្នាំ ដោយជំងឺកូវីដ១៩ នៅទីក្រុងប៉ារីស។

ប្រភពដែលបានបន្ថែមថា លោក Raymond Cauchetier ធ្លាប់ប្រគល់រូបថត នៃប្រទេសកម្ពុជា​ ប្រមាណជាង ៣០០០សន្លឹក ថ្វាយសម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ តែរូបថតទាំងនោះភាគច្រើន ត្រូវបានបំផ្លាញក្នុងសម័យប៉ុលពតអស់ទៅហើយ។ លោកក៏ជាម្ចាស់កូនខ្លាឈ្មោះ «ប៊ីហ្ស៊ូ» ជិះស៊ីក្លូដើរលេង ដែលអាមេហ្ស៊ីងខេមបូឌា ធ្លាប់បង្ហោះកាលពីពេលថ្មីៗកន្លងមកនេះដែរ។

ទោះបីជាយ៉ាងនេះក្ដីសូមវិញ្ញាណក្ខន្ធ លោកបានទៅកាន់សុគតិភព។ អរគុណសម្រាប់​ការចែករំលែកឲ្យពិភពលោកបានស្គាល់ អតីតកាលកម្ពុជាសម័យក្រោយឯករាជ្យ តាមរយៈរូបថតដ៏មានតម្លៃទាំងនេះ៕

Advertisement