ព័ត៌មានកីឡា
ឈ្នះ Euro ភ្លាម Juventus សុំបន្តកុងត្រាភ្លេត

ខ្សែការពារ និងជាប្រធានក្រុមជម្រើសជាតិអុីតាលី កីឡាករ Giorgio Chiellini ត្រូវបានក្លឹបសេះបង្កង់ Juventus សម្រេចផ្តល់សេចក្តីទុក្ខចិត្តដោយផ្តល់កុងត្រាមួយឆ្នាំទៀត។
Chiellini មានវ័យ ៣៦ឆ្នាំទៅហើយ ក៏ប៉ុន្តែសមត្ថភាពវិញពិតជាមិនធម្មតានោះទេ។ នៅក្នុងព្រឹត្តិការណ៍ Euro នេះ Chiellini និង Bonucci ជាខ្សែការពារតែមួយគត់ ដែលមិនមានខ្សែប្រយុទ្ធទោលរូបណា បណ្តើបាល់ផុតពួកគេទាំងពីរឡើយ។
Chiellini នឹងស្នាក់នៅទឹកដីអុីតាលីរហូតដល់ខែមិថុនា ឆ្នាំ ២០២២ ជាបន្តទៀត៕
ប្រភព: ESPN
