Connect with us

តារាជាតិ

តារាចម្រៀងលោក ហេង ពិទូ «កូវីដ១៩កំពុងតែបង្រៀនខ្ញុំឱ្យបង្កើតមុខរបរថ្មីហើយ គឺរែកទឹកលក់»

រាជធានីភ្នំពេញ ៖ ដូចដែលគ្រប់គ្នាបានដឹងរួចមកហើយពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររបស់ជំងឺកូវីដ១៩មកលើសង្គមជាតិ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ ជាពិសេសបញ្ហាសេដ្ឋកិច្ចគ្រួសារ និងបញ្ហាជីវភាព ការរកប្រាក់ចំណូលក៏មានការធ្លាក់ចុះជាលំដាប់ ដែលក្នុងនោះក៏មានបណ្តាអ្នកសិល្បៈមួយចំនួនបានបោះបង់អាជីពសិល្បៈដែលខ្លួនធ្លាប់ប្រឡូក ទៅចាប់យកអាជីពដទៃផ្សេងទៀតក្រែងអាចរកប្រាក់មកផ្គត់ផ្គង់ការចំណាយបានគ្រាន់បើវិញ។

ក្នុងនោះផងដែរ តារាចម្រៀងដែលតែងតែទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេងនៅលើវិថីសិល្បៈនោះគឺលោក ហេង ពិទូ ក៏បានបង្ហោះរូបភាពមួយសន្លឹកអមជាមួយនឹងការលើកឡើងមួយទាក់ទិននឹងបញ្ហាកូវីដ១៩យ៉ាងដូច្នេះថា «Covid 2ឆ្នាំ​ បរាជ័យ​ 2ឆ្នាំ​ .​ covid កំពុងតែបង្រៀនខ្ញុំអោយបង្កេីតមុខរបរថ្មីហេី​យ​ គឺរែកទឹកលក់។»

ជាមួយការលើកឡើងទាក់ទិនបញ្ហាខាងលើនេះដែរ បណ្តាហ្វេនៗ ក៏ដូចជាប្រិយមិត្តអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលទៅបញ្ចេញមតិយល់ឃើញផ្សេងៗទៅលើការលើកឡើងរបស់តារាចម្រៀងខាងលើនេះផងដែរ៕

Advertisement