ព័ត៌មានកីឡា
អុីតាលី ត្រៀមប៉ះអាហ្សង់ទីនក្នុងពានរង្វាន់ Euro-America Super Cup

UEFA និង CONMEBOL កំពុងធ្វើការពិភាក្សាគ្នាសម្រាប់ការប្រកួតពានរង្វាន់ថ្មីដែលគ្រោងនឹងបង្កើតឡើង រវាងម្ចាស់ជើងឯកអឺរ៉ុបថ្មី និង ម្ចាស់ជើងឯកអាមេរិកខាងត្បូង Euro-America Super Cup ។
កាលបរិច្ឆេទពិតប្រាកដមិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយនោះទេ ក៏ប៉ុន្តែប្រសិនបើការប្រកួតនេះប្រព្រឹត្តិឡើងមែននោះ គេនឹងត្រូវធ្វើឡើងនៅកីឡាដ្ឋានរបស់ក្រុម Napoli ដើម្បីជាការឧទ្ទិសដល់ Maradona ព្រោះថាក្លឹបណា Napoli ជាកន្លែងដែលជោគជ័យបំផុតសម្រាប់ Maradona ក្នុងអាជីពបាល់ទាត់៕
ប្រភព: ESPN
