ព័ត៌មានកីឡា
Juventus បដិសេធគ្រប់សំណើរបស់ក្លឹបធំៗដែលចង់បាន Federico Chiesa

ក្រុមសេះបង្កង់ Juventus បានបញ្ចេញមកបញ្ជាក់ថា “ខ្លួននឹងមិនលក់ Federico Chiesa អោយទៅក្លឹបណាទាំងអស់នៅក្នុងរដូវកាលនេះ”។
ខ្សែបម្រើប្រយុទ្ធវ័យក្មេង Federico Chiesa បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងព្រឹត្តិការណ៍ Euro ដោយបានជួយអោយអុីតាលីឈ្នះពាន Euro នេះ។ ពេលនេះត្រូវបានក្លឹបធំៗដូចជា Chelsea និង Bayern Munich កំពុងចាប់អារម្មណ៍ជាខ្លាំង។
Juventus គ្រងចំណាយ ៤០លានអឺរ៉ូ ទិញផ្តាច់ Chiesa ពីក្រុម Fiorentina បន្ទាប់ពីក្រុមសេះបង្កង់បានបង់ថ្លៃនឿយហត់ ១០លានអឺរ៉ូម្តងហើយអោយក្រុម Fiorentina ក្នុងការខ្ចីជើងកីឡាករវ័យក្មេងរូបនេះពេញមួយឆ្នាំ កាលពីរដូវកាលមុន៕
ប្រភព: Fabrizio Romano
