Connect with us

ព័ត៌មានកីឡា

ឈង់ ប៊ុនណាត បង្ហាញពីទំនុកចិត្តខ្ពស់ មុនជួបវិសាខារសៀលនេះ

ខ្សែការពារកណ្តាលវ័យក្មេងរូបនេះ បានលើកឡើងថា  «ជាការពិតណាស់ ការមានប្រកួតជាប់ៗគ្នាញឹក ធ្វើឲ្យក្រុមពិបាកខ្លះដែរក្នុងការសម្រាកយកកម្លាំងមកវិញ ប៉ុន្តែពួកយើងនឹងព្យាយាមលេងអោយបានល្អបំផុតដើម្បីយកបីពិន្ទុ។ វានឹងជាការប្រកួតមួយដ៏អស្ចារ្យក្នុងសប្ដាហ៍នេះ ហើយនឹងមានភាពតានតឹងខ្លាំង។»May be an image of 1 person, playing a sport, standing, outdoors and text

រូបគេក៏បានបន្ថែមទៀតថា «ខ្ញុំគិតថាក្រុមយើងនឹងអាចយកឈ្នះ ប្រសិនបើយើងរៀបចំនិងលេងបានល្អ ហើយខ្ញុំមានការជឿរជាក់លើមិត្តរួមក្រុមរបស់ខ្ញុំ។»May be an image of 2 people, outdoors and text
គួរបញ្ចាក់ផងដែរថាអង្គរថាយហ្គឺរនឹងត្រូវជួបវិសាខានៅម៉ោង​៣:៣០​នាទី​រសៀល​នេះ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៨​​នៃ​លីគ​កំពូល​កម្ពុជា​របស់​  នៅលើ​ទឹក​ដី​វិសាខា៕
ប្រភព: ANGKOR TIGER

Advertisement