Connect with us

ព័ត៌មានកីឡា

សល់តែ២ក្រុមទេដែលមិនទាន់ចាញ់សោះនៅលីគកំពូលកម្ពុជា

បន្ទាប់ពីក្រុមអង្គរថាយហ្គឺ បរាជ័យក្រោមថ្វីជើងវិសាខាក្នុងលទ្ធផល ៣-១ កាលពីម្សិលមិញរួចមក យើងឃើញនៅសល់ក្រុមតែ២ប៉ុណ្ណោះ ដែលមិនទាន់ស្គាល់ពាក្យថាចាញ់នៅក្នុងរដូវកាលនេះ។May be an image of text

ពីក្រុមនោះរួមមានវិសាខា និងភ្នំពេញក្រោន:May be an image of 12 people, people standing and outdoors

វិសាខា ឆ្លងកាត់ ៧ប្រកួតកន្លងទៅ ឈ្នះ ៤ និងស្មើ៣ប្រកួត ដោយកំពុងតែឈរលេខ ២ មាន១៥ពិន្ទុ តាមពីក្រោយក្រុមលេខ ១ អង្គរថាយហ្គឺ ៤ពិន្ទុ។May be an image of 6 people, people standing and outdoors

ចំណែកភ្នំពេញក្រោន ទើបប្រកួតបាន៥លើកនោះទេ ដោយប៉ុន្មានសប្តាហ៍មុនមានវិបត្តិកូវីដ ១៩ ទើបក្រុមនេះមិនសូវបានប្រកួត។ ឆ្លងកាត់ការប្រកួត ៥លើក ភ្នំពេញក្រោនឈ្នះ ៤ នឹងស្មើ១។​ ការប្រកួតស្មើនោះគឹស្មើគ្នាជាមួយក្រុមព្រះខ័នរាជស្វាយរៀង៕

ប្រភព: សហព័ន្ធបាល់ទាត់កម្ពុជា

Advertisement