Connect with us

ព័ត៌មានកីឡា

ការលើកឡើងរបស់ Oleg Starynskyi ក្រោយបញ្ចប់ការប្រកួត ៣-៣ ជាមួយព្រះខ័នរាជស្វាយរៀង

ក្រោយបញ្ចប់ការប្រកួតក្នុងលទ្ធផល ៣-៣ ជាមួយព្រះខ័នរាជស្វាយរៀងកាលពីម្សិលមិញនោះ គ្រូបង្វឹកក្រុមបាល់ទាត់ភ្នំពេញក្រោនបាន លោក Oleg Starynskyi បាននិយាយថា”ខ្ញុំមិនមានការពន្យល់អ្វីច្រើនពេកទេសម្រាប់ការរឿងនេះ ព្រោះមានរឿងរ៉ាវជាច្រើន ប៉ុន្តែយើងមានលទ្ធភាពក្នុងការរកគ្រាប់បាល់បាននៅដើមវគ្គទីមួយ ​ដោយវគ្គទីមួយគួរតែ៣ទល់០ ក៏អាចថាបាន យើងបានរបូតគ្រាប់បាល់នៅពេលដែលគេវាយបកមកវិញ ប៉ុន្តែខ្ញុំគិតថាគ្រាប់បាល់ដែលយើងរកបាននៅចុងវគ្គទីមួយនោះគឺជាគ្រាប់បាល់ដែលសំខាន់ខ្លាំងណាស់។May be an image of 1 person and playing a sport

យើងលេងបានល្អក្នុងការប្រកួត យើងគ្រប់គ្រងការប្រកួត ប៉ុន្តែខ្ញុំគិតថាភាពខ្វះខាតនៃចង្វាក់នៃការលេង ដោយសារតែយើងមិនមានការប្រកួតផ្លូវការក្នុងរយៈពេលយូរ ហើយក៏មានភាពខ្វះខាតនៃការបញ្ចប់ទី និងការការពារនៅតំបន់ខាងក្រោមផងដែរ។”May be an image of one or more people, people playing sports, people standing and outdoors

គួរបញ្ជាក់ផងដែរថា ភ្នំពេញក្រោនមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេក្នុងរដូវកាលនេះ ដោយ៥ប្រកួតកន្លងទៅ ឈ្នះ ៤ និងស្មើ១៕

ប្រភព: ភ្នំពេញក្រោន

 

Advertisement