ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះរ៉ុងសន្លឹម បានឃាត់ខ្លូនជនសង្ស័យម្នាក់ ដែលក្លែងខ្លួនជាសង្ឃឈ្មោះ រុន រស្មី ភេទប្រុស អាយុ ៣៧ឆ្នាំ ស្រុកកំណើត ភូមិជ្រៃ ឃុំសាធ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
យោងតាមហ្វេសប៊ុកឈ្មោះផេក ឈ្មោះ Huy Bunleng បានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០:៣០នាទីព្រឹក នៅចំណុច ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
ជនសង្ស័យបានសារភាពប្រាប់ សមត្ថកិច្ចថា បានក្លែងខ្លួន ជាសង្ឃដើរបោកប្រាស ប្រជាពលរដ្ឋពិតប្រាកដមែន។ បច្ចុប្ប្នន្នកម្លាំងនគរបាលប៉ុស្តិ៍ បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕