ងៃសុក្រ ៧ កើត ខែទុ.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១
ឯកឧត្តម ឧត្ដមសេនីយ៍ឯក តែម មុឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ តាមប្រព័ន្ធបច្ចេកវិទ្យា ZOOM ដេីម្បីពង្រឹងការងារដឹងនាំជាពិសេស ការងារបច្ចេកទេស សហព័ន្ធកីឡាប្រដាល់គុនខ្មែរ យើងឲ្យមានលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងនិងបទបញ្ជាគ្រប់គ្រងការប្រកួតដែលជាបទបញ្ជាបច្ចេកទេសសម្រាប់គ្រប់គ្រងការប្រកួត។

ទន្ទឹមនឹងនេះដែលដោយបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងប់រំយុវជននិងកីឡា គណៈកម្មធិការ ជាតិអូឡាំពិកកម្ពុជាផងដែរ។ សំណូមពរទាំង៥ របស់ក្រសួងអប់រំយុវជននិងកីឡាមានដូចខាងក្រោម

១•អនុវត្តឲ្យបាននូវច្បាប់ប្រកួត បទបញ្ជាបច្ចេកទេសក្នុងកាប្រកួត
២.ត្រូវកាត់សេចក្ដីដោយយុត្តិធម៌បំផុត
៣.បែងចែកភារកិច្ចរវាង សហព័ន្ធ ទូរទស្សន៍ និង អ្នកឧបត្ថម្ភគាំទ្រ
៤.បន្តពង្រឹង គុណភាព មន្ត្រី បច្ចេកទេស
៥.មានវិធានការណ៍លេីកទឹកចិត្ត ចំពោះមន្ត្រីដែល សកម្មនិងមានវិធានការណ៍ អប់រំណែនាំ ព្រមទាំងពង្រឹងចំពោះមន្ត្រីទាំងឡាយណាដែលអសកម្ម។
