Connect with us

ព័ត៌មានកីឡា

អូឡាំពិកទីក្រុងតូក្យូមិនទាន់បានចាប់ផ្តើមផង ផ្ទុះករណីកូវីដ ១៩ លើអត្តពលិក

អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថា មានភ្ញៀវទេសចរណ៍មិនស្គាល់អត្តសញ្ញាណ (សង្ស័យជាអត្តពលិក) បានធ្វើតេស្តរកឃើញវជ្ជមានកូវីដ ១៩ នៅកន្លែងស្នាក់នៅភូមិអត្តពលកម្មអូឡាំពិកទីក្រុងតូក្យូ។First Covid-19 case detected in Tokyo Olympic Village

ថ្លែងនៅក្នុងសន្និសីទកាសែតមួយ នាយកប្រតិបត្តិទីក្រុងតូក្យូឆ្នាំ ២០២០ លោក Toshiro Muto បាននិយាយថា”ពួកយើងបានរកឃើញករណីកូវីដ ១៩ លើអ្នកដែលមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏ប៉ុន្តែពួកយើងមិនអាចបញ្ចេញអត្តសញ្ញាណបាននោះទេ ដោយអ្នករកគ្រោះទាំងនោះបានស្នើសុំអោយបិតបុាំង”។ First COVID-19 case confirmed at Tokyo Olympic Village | Daily Sabah

បច្ចប្បន្ននេះ រកឃើញករណីកូវីដ ១៩ រហូតដល់ ៤៥នាក់ លើអត្តពលិក, ក្រុមគ្រូបង្វឹក និងមន្ត្រីផ្សេងៗ មកពីបណ្តាលប្រទេសផ្សេង។ អូឡាំពិកទីក្រុងតូក្យូនឹងមានអត្តពលិកមិនក្រោម ១១ ០០០នាក់នោះទេ ដោយមកពី ២០៥ប្រទេស ជុំវិញពិភពលោក ក្នុងនោះ ៨៥% នៃអត្តពលិកទាំងនោះបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ។Japan to allow 10,000 local fans at Tokyo Olympics | Coronavirus pandemic News | Al Jazeera

គួរបញ្ជាក់ផងដែរ​ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខនេះ៕

ប្រភព: CNN

Advertisement