Connect with us

ចំណេះដឹងទូទៅ

សម្រស់​ធម្ម​ជាតិ​ ខៀវ​ស្រងាត់​មាននៅ ស្ទឹង​ព្រាត់ ​ជី​ផាត ​ខេត្ត​កោះ​កុង

តំបន់ទេសចរណ៍ធម្ម​ជាតិ​ខៀវ​ស្រងាត់​​ស្ទឹងព្រាត់ ជីផាត មានទីតាំងស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​ មានចម្ងាយ​១២៦ គីឡូម៉ែត្រ ពី​ក្រុង​ខេមរភូមិន្ទ​។ ស្ទឹង​ព្រាត់​ក៏ជា​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ស្ថិតក្នុង​សហគមន៍​ជី​ផាត ដែលមាន​សម្រស់​ព្រៃឈើ អម​ជាមួយ​ទឹកស្ទឹងផងដែរ​។ទេសភាពពីលើអាកាសនៅតំបន់ស្ទឹងព្រាត់ ជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ –  រដ្ឋបាលខេត្តកោះកុង

ដោយ​តំបន់​មួយនេះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​តំបន់​ដែល​ប្រមូល​ផ្តុំ​ដោយ​ជម្រក​សត្វស្លាប និង​តំបន់​ព្រៃ​កោងកាង​យ៉ាង​ស្រស់ស្អាត ដែល​ស្ថិត​ក្នុង​ការ​អភិរក្ស​របស់​ក្រុម​មន្ត្រី​ឧទ្យានុរក្ស សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង៕

ប្រភព: រដ្ឋបាលខេត្តកោះកុង

Advertisement