Connect with us

ព័ត៌មានកីឡា

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ស្នើសុំអោយមានការត្រួតពិនិត្យលើអជ្ញាកណ្តាល

ឯកឧត្តម ស សុខា  បានបង្ហោះសារគាំទ្រទៅដល់ម្ចាស់ក្លឹបអង្គរថាយហ្គឺរ ដោយឯកឧត្តមបានលើកឡើងជាច្រើនចំណុចថា:May be an image of 1 person, playing football and outdoors

១. រឿងនេះកើតឡើងដដែលៗច្រើនលើកច្រើនសារពេកហើយ ។
២. ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលលើទីលាន យល់ថា មានការលំបាក ក៏ប៉ុន្តែយើងត្រូវតែមើលមួយចំហៀងទៀត ការដាក់ទុនរបស់ក្លិបនីមួយៗសព្វថ្ងៃ ក្នុងមួយឆ្នាំៗចំណាយមិនក្រោមជាង ៦០ម៉ឺន ទៅ ១លានដុល្លារទេ។ ដូច្នេះទទូចឲ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាជួយពិនិត្យមើលការងារនេះ និងធ្វើការវាយតម្លៃទៅលើអាជ្ញាកណ្តាលឡើងវិញ។
៣. ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមអរគុណចំពោះលោក អាគីហ៊ីរ៉ូ កាតូ ( Akihiro Kato ) ដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីវិស័យកីឡាបាល់ទាត់នៅកម្ពុជា អស់ជាច្រើនឆ្នាំមកនេះ។May be an image of 4 people, people playing sports, people standing and outdoors
គួរបញ្ជាក់ផងដែរ ក្នុងការប្រកួតនេះអង្គរថាយហ្គឺរទទួលបានកាតក្រហម ២នាក់ និងថែមទាំងសុតបញ្ចុលទីហើយ អជ្ញាកណ្តាលមិនអោយទៅទៀត។

Advertisement