Connect with us

ចំណេះដឹងទូទៅ

៥កន្លែងសាកសមបំផុតសម្រាប់ដំណើរកម្សាន្ត

  1. ជីផាត: តំបន់អេកូទេសចរណ៍ជីផាត ស្ថិតនៅក្នុងស្រុកជីផាត់ ខេត្តកោះកុង។ តំបន់នេះ ជាប្រភេទតំបន់ ធម្មជាតិ ដែលមានទាំងព្រែក ទឹកធ្លាក់ ព្រៃភ្នំ សាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរព្រៃ ស្ទូចត្រី ហែលទឹក និងបោះតង់ជាដើម។​ ក្រៅពីនោះ ជីផាត ក៏ជាជម្រកនៃដែនសត្វព្រៃជាច្រើន ដូចជាបណ្តុំនៃព្រៃលិចទឹកយ៉ាងធំមួយនៅក្នុងអាស៊ីអាគ្នេយ៍។No photo description available.
  2. កោះសាមសិប​: កោះសាមសិប គឺជាតំបន់ទេសចរណ៍ថ្មីមួយ មានទីតាំងនៅឯ ភូមិប៉ុនជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ តំបន់នេះមិនសូវមានអ្នកស្គាល់ប៉ុន្មាននោះទេ ព្រោះវាទើបតែមានការអភិវឌ្ឍ ឱ្យក្លាយជារមនីយដ្ឋានប្រភេទអេកូទេសចរណ៍។ កោះនេះត្រូវបានគេដាក់ឈ្មោះថា “កោះ សាមសិប” ដោយសារតែវាមានលក្ខណះជាបណ្តុំកូនកោះតូចៗ ប្រមាណជាងសាមសិបកោះ ផុសចេញតាមបណ្តោយទន្លេមេគង្គ។​សហគមន៍អេកូ-ទេសចរណ៍កោះសាមសិប – រដ្ឋបាលខេត្តក្រចេះ
  3. កោះស្តេច:ថ្វីបើមនុស្សជាច្រើនសុទ្ធតែធ្លាប់លឺឈ្មោះកោះស្តេចហើយ ប៉ុន្តែតំបន់នេះនូវតែមិនទាន់សូវមាន អ្នកបានទៅដល់ច្រើននៅឡើយ ព្រោះតែការធ្វើដំណើរនៅមិនទាន់មានភាពងាយស្រួល ពោលគឺ ត្រូវជួលឡាន និងទូកជិះដើម្បីទៅដល់ទីនោះ។​ ថ្វីត្បិតតែបែបនេះមែន តំបន់ទេសចរណ៍កោះស្តេច មានទេសភាពស្អាតមិនចាញ់ឆ្នេរ និងកោះនៅខេត្តព្រះសីហនុ ប៉ុន្មាននោះទេ។ទេសភាពស្អាតៗនៅកោះស្តេច | Romdoul Post
  4. ឆ្នេរតាបារាំង: ឆ្នេរតាបារាំងនេះជាកន្លែងទេសចរណ៍ថ្មីមួយដែលមានមនុស្សតិចណាស់ដែលធ្លាប់លឺ ឬទៅដល់។ ឆ្នេរតាបារាំងនេះ មានចម្ងាយជិត ពោលគឺត្រឹមតែប្រហែល ១៩០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានី ភ្នំពេញ។ ឆ្នេរនេះមានខ្សាច់សក្បុស ប្រៀបបាននឹងកោះរ៉ុងសន្លឹមដែរ ប៉ុន្តែការធ្វើដំណើរគឺបាន បើកទៅបាន យ៉ាងងាយស្រួលតាមឡាន ពោលគឺមិនចាំបាច់ជិះទូកទៅដូចជាកោះរ៉ុងនោះទេ។​No photo description available.
  5. ភ្នំណាមលៀវ: ក្រៅពីសមុទ្រឈើ ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ ខេត្តមណ្ឌលគីរីមានរមណីយដ្ឋានទេចរណ៍ ល្បីមួយទៀតមួយថា ភ្នំថាភ្នំណាមលៀវ ។ ភ្នំនេះមានលក្ខណៈពិសេស ដោយមានពណ៌ខ្មៅ និងមិនមានព្រៃឈើ ឬស្មៅដុះនៅពីលើនោះទេ។ ថ្មភ្នំពណ៌ខ្មៅ អមដោយព្រៃឈើនៅខាងក្រោមបង្កើតជាទេសភាពមួយដ៏ពិសេសកម្រមាន ដែលអាចឱ្យភ្ញៀវទេសចរណ៍ថតរូប លំហែកាយបានយ៉ាងសប្បាយរីករាយ។ នៅតំបន់នោះ ពោរពេញទៅដោយខ្យល់បរិសុទ្ធ និងស្ងប់ស្ងាត់ណាស់ ល្អបំផុតសម្រាប់អ្នកដែលចង់បន្ធូរអារម្មណ៍ ពីភាពស្ត្រេសផ្សេងៗប្រចាំថ្ងៃ។​ភ្នំ​ណាមលៀរ

 

 

Advertisement