Connect with us

ព័ត៌មានជាតិ

លោក Bun Hoeun Sanh: នៅពេលឮថាប្តឹងខ្ញុំនៅកូរ៉េ ខ្ញុំញញឹមក្នុងចិត្តគិតថា វាភ្លើទេអី ទីនេះកូរ៉េ មិនមែន…

រឿងប្តឹងប្តល់រវាងលោកហេងឡុង និងពលករនៅប្រទេសកូរ៉េ បានធ្វើឲ្យកក្រើក ក្រោយពីហេតុការណ៍ផ្ទុះជម្លោះរវាងពលករកូរ៉េ ជាមួយនិងក្រុមសិល្បករខ្មែរដែលទៅប្រទេសកូរ៉េ ដោយសារតែការថតរូបនៅព្រលានយន្តហោះ ។

ក្រោយពីកើតជម្លោះនៅក្នុងព្រលានរួច លោកហេង ឡុង និងលោក ឡេង ណាវ៉ាត្រា បានទៅដាក់ពាក្យបណ្តឹងនៅក្នុងប៉ុស្តិ៍ប៉ូលិសប្រទេសកូរ៉េ បានធ្វើឲ្យមហាជនជាច្រើនរងចាំមើលថា តើមានរឿងអ្វីកើតឡើងបន្តទៀត ហើយតើសមត្ថកិច្ចកូរ៉េ កាត់សេចក្តីឲ្យនរណាគេជាអ្នកឈ្នះ ?

មិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែពលករខ្មែរដែលបានថតរូបសិល្បករខ្មែររាំ ដោយមានគណនីហ្វេសប៊ូកឈ្មោះ Bun Hoeun Sanh​ បានចេញមុខមកប្តឹងបកទៅលោកហេងឡុង និងលោក ឡេង ណាវ៉ាត្រាវិញ ដោយលោកបានបង្ហោះសារ Status ថា៖

“កូរ៉េ ជាទឹកដីដែលច្បាប់មានឥទ្ធិពលគ្រប់គ្រាន់ ចាត់ការចំពោះមនុស្សដែលប្រព្រឹត្តិខុស ហើយច្បាប់ប្រទេសគេក៏មានឥទ្ធិពលគ្រប់គ្រាន់ការពារមនុស្សដែលធ្វើត្រូវដែរ ។ ច្បាប់អាចអនុវត្តចំពោះមនុស្សគ្រប់គ្នាបាន ដោយសារតែប្រព័ន្ធដឹកនាំគឺ Check and Balance ប្រជាពលរដ្ឋមានអំណាចស្មើរដ្ឋ។ នៅពេលដែលខ្ញុំលឺថា ប្តឹងខ្ញុំនៅកូរ៉េ ខ្ញុំញញឹមក្នុងចិត្ត ខ្ញុំគិតថាវាភ្លើទេអី ទីនេះកូរ៉េមិនមែនស្រុកខ្មែរទេ មានតែអញប្តឹងវា តែបែរជាវាមកប្តឹងអញ ហាហា ហែងធ្វើនេះ ធ្វើឲ្យអញទប់ចិត្តមិនប្តឹងហែង មិនបានមែន” ។

ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងថា តើយុវជនរូបនេះ និយាយមែនឬក៏និយាយបញ្ឈឺនោះទេ តែរឿងរវាងពួកគេបានធ្វើឲ្យមហាជនខ្មែរជាច្រើន ទាំងក្នុងនិងក្រៅប្រទេសរង់ចាំមើល ដោយមានអ្នកខ្លះគាំទ្រលោក ហេង ឡុង ហើយក៏មានអ្នកខ្លះបានគាំទ្រយុវជនជាពលករនៅកូរ៉េផងដែរ ។

យើងមានតែរងចាំមើលទាំងអស់គ្នា តើការប្តឹងប្តល់រវាងសិល្បករខ្មែរ និងពលករខ្មែរ នៅក្នុងស្ថាប័នយុត្តិធម៌របស់កូរ៉េ តើមានចំណាត់ការបែបណា។ តែយ៉ាងណាក៏មានមហាជនជាច្រើន បានខមិនបញ្ចេញយោបល់ថា យើងសុទ្ធតែជាខ្មែរដូចគ្នាទេ សុខចិត្តស្មើគ្នាទៅ កុំឲ្យសាសន៍ដទៃគេមើលងាយយើង ៕

Advertisement