Connect with us

ចំណេះដឹងទូទៅ

ទៅដល់បាត់ដំបងហើយ កុំភ្លេចចូលលេងរមណីយដ្ឋានស្ទឹងក្រញូងផង

រមណីយដ្ឋានស្ទឹងក្រញូង គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ ដែលស្ថិតនៅភាគខាងលិចឈៀងខាងត្បូងទីរួមខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៨០គីឡូងម៉ែត្រពីទីរួមខត្ត ស្ថិតក្នុងភូមិ តាសាញ ឃុំ តាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ ភ្ញៀវទេសចរអាចធ្វើដំណើរទៅទីនោះតាមផ្លូវជាតិលេខ៥៧ ទៅកាន់ស្រុកសំឡូត ហើយឆ្ពោះទៅកាន់រមណីយដ្ឋានតែម្ដង។

រមណីយដ្ឋានស្ទឹងក្រញូងមានវិសាលភាពធំធេងអមដោយផ្ទៃដីមានដើមឈើទាំងតូច និងធំ ដុះចម្រុះគ្នាជាអន្លើៗចោលម្លប់ដ៏ត្រឈឹងត្រឈៃ ក្រោមជំនោរខ្យល់ធម្មជាតិបបោសអង្អែលកាយដ៏ត្រជាក់ល្ហឹមនៅជាប់ នឹងមាត់ស្ទឹង ដែលមានចរន្តទឹកហូរខួបប្រាំងខួបវស្សា ។ ភ្ញៀវទេសចរ អាចចុះងូតទឹកលេងកម្សាន្តក្នុងស្ទឹងមានថ្មរដិបរដុបផុស រាយប៉ាយ ក្នុងពេលបុណ្យចូលឆ្នាំម្តង មានភ្ញៀវមកលេងទឹកនៅទីរមណីយដ្ឋាននេះ រាប់ពាននាក់

ប្រភព:​រដ្ឋបាលខេត្តបាត់ដំបង

Advertisement