Connect with us

កសិកម្ម

ឱកាសបង្កើនប្រាក់ចំណូលក្នុងសហគមន៍មូលដ្ឋានពីការចិញ្ចឹមគោ

លោកម៉ាត់ មីន ជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលាង ឃុំជាប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមចិញ្ចឹមគោចំនួន ២ក្បាល នៅឆ្នាំ ២០១១ តែបច្ចុប្បន្នគាត់មានគោសរុបចំនួន ៤២ក្បាល។ លោក ម៉ាត់ មីន បានឲ្យដឹងថាតាមរយៈការចិញ្ចឹមគោ គាត់អាចមានឱកាសច្រើនក្នុងរកចំណូលបន្ថែមសម្រាប់គ្រួសាររបស់គាត់។ កំណើនតម្រូវការទីផ្សារក្នុងស្រុក និងប្រទេសវៀតណាម ជាចលករមួយជំរុញលោក ម៉ាត់ មីន ក៏ដូចជាសមាជិកសហគមន៍ផ្សេងទៀតនៅក្នុងតំបន់ បង្កើនការចិញ្ចឹមគោ។May be an image of 1 person, standing, horse and outdoors
គ្រួសាររបស់លោក ម៉ាត់ មីន បានពឹងពាក់ពីការជួលតូបសម្រាប់បម្រើសេវាទេសចរណ៍ធម្មជាតិ។ ប៉ុន្តប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រួសារគាត់បាននិងកំពុងរំពឹងចំណូលធំមកពីការចិញ្ចឹមគោ។ ប្រសិនយើងធ្វើការគណនា តាមចំនួនគោដែលគាត់មាននាពេលបច្ចុប្បន្ន គាត់អាចមានសាច់ប្រាក់ប្រមាណ ១០៥លានរៀល។ ជាក់ស្តែងក្នុងដំណាក់កាលនៃការបង្កើនចំនួនគោ គាត់លក់គោត្រឹមតែ ២-៣ក្បាល ក្នុងមួយឆ្នាំ អាចទទួលបានប្រាក់ ៨-១០ លានរៀលក្នុងមួយឆ្នាំ។May be an image of animal and grass
ក្រសួងបរិស្ថានលើកទឹកចិត្តប្រជាសហគមន៍ ឱ្យចិញ្ចឹមគោបានច្រើន ដើម្បីបង្កើនចំណូលគ្រួសារ។ គោជាសត្វទំពារអៀង មិនប្រជែងអាហារជាមួយមនុស្ស ហើយមានលទ្ធភាពស៊ីអាហារសសៃ ដូចជាចំបើង ស្មៅ ស្លឹកដំឡូង ។ល។ បំប្លែងជាសាច់ មានតម្លៃខ្ពស់ ជាអាហារដែលកំពុងពេញនិយមសម្រាប់មនុស្ស៕No photo description available.

Advertisement