Connect with us

ព័ត៌មានកីឡា

ម្ចាស់ផ្ទះជប៉ុនឡើងឈរកំពូលតារាងមេដាយ អូឡាំពិកទីក្រុងតូក្យូ

ព្រឹត្ដិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ម្ចាស់ផ្ទះជប៉ុនបានឡើងឈរកំពូលតារាងបណ្តោះអាសន្នវិញ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ខណ:ចិន ធ្លាក់ទៅលេខ៣ រីឯសហរដ្ឋអាមេរិក ឈរលេខ២។Summer Olympic Medal Count By Country: See Tokyo 2021 Winners | Time
ចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ បណ្តោះអាសន្ន មេដាយមាស៨, ៧ និង៦។
ម្ចាស់ផ្ទះ ជប៉ុន ដែលឈរលើកំពូលតារាងមេដាយ គឺដណ្ដើមបានមេដាយមាសច្រើនជាងគេ សរុប១៣គ្រឿង មាស៨ ប្រាក់២ និងសំរឹទ្ធ ៣គ្រឿង។ លេខ២ សហរដ្ឋអាមេរិក មេដាយសរុប១៤គ្រឿង មាស៧ ប្រាក់៣ និងសំរឹទ្ធ៤គ្រឿង ខណៈប្រទេសចិន សរុប១៨គ្រឿង មាស៦ ប្រាក់៥ និងសំរឹទ្ធ៧។ No photo description available.
រីឯលេខ៤ R O C ដណ្តើមបានមេដាយសរុប១២គ្រឿង មាស៤ ប្រាក់៥ និងសំរឹទ្ធ៣គ្រឿង ស្របពេល ប្រទេសអង់គ្លេស ឈរលេខ៥ ដណ្តើមបានមេដាយសរុប ៧គ្រឿង មាស៣ ប្រាក់៣ និងសំរឹទ្ធ១គ្រឿង ៕
ប្រភព: CAMBODIA SEA GAMES 2023

Advertisement