ព័ត៌មានកីឡា
ច្បាស់ការ! Manchester United ទិញបាន Varane ពី Real Madrid

ក្រុមបិសាចក្រហម Manchester United ហាក់បីដូចជាសកម្មខ្លាំងក្នុងរដូវកាលដោះដូរកីឡាករនេះដោយទិញបានកីឡាករជាច្រើនទៅរូបក្រុម។ជាក់ស្តែងបច្ចប្បន្ននេះ ក្រុមលោក Ole ទិញបានខ្សែការពារឆ្នើមរបស់ Real Madrid ម្នាក់ទៀតគឺ Varane ក្នងតម្លៃប្រមាណជា៣៥លានផោន។ Varane និងហោះទៅទឹកដីអង់គ្លេសប្តាហ៍នេះ ហើយនឹងត្រូវធ្វើចត្តាឡីស័កសិន មុនពេលដែលអាចចូលហ្វឹកជាមួយមិត្តរួមក្រុមថ្មី។
Varane ចំណាយពេល១០ឆ្នាំនៅ Real Madrid ជួយអោយក្លឹបនេះឈ្នះពានរង្វាន់ជាច្រើនផងដែរ៕
ប្រភព: Fabrizio Romano
