Connect with us

ចំណេះដឹងទូទៅ

រមណីយដ្ឋាន​ស្ទឹងភេ ខេត្តកំពត

រមណីយដ្ឋានស្ទឹងភេ ជារមណីយដ្ឋានបែបធម្មជាតិថ្មីមួយនៅលើទឹកដីខេត្តកំពត។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត​ ដែលមានចម្ងាយប្រហែល ៦១ គីឡូម៉ែត្រពីក្រុងកំពត។រមណីយដ្ឋានស្ទឹងភេ ខេត្តកំពត - 柬埔寨头条

ដោយយើងអាចធ្វើដំណើរចុះពីថ្នល់ជាតិលេខ ៤១ ត្រង់គីឡូម៉ែត្រលេខ ៥៧ បត់ស្តាំមកចម្ងាយប្រហែល ៧គីឡូម៉ែត្រ នឹងមកដល់ទីតាំងតែម្តង។ ​ដើម្បីទៅដល់ទីនោះបាន យើងអាចធ្វើដំណើរដោយមធ្យោបាយ រថយន្ត ឬម៉ូតូ ដែលយើងអាចគយគន់មើលទេសភាពភូមិតូចៗ វាលស្រែ និងចម្ការរបស់ប្រជាជនដែលនៅអមសងខាងផ្លូវចូលទៅកាន់រមណីយដ្ឋាននោះ។រមណីយដ្ឋាន​ស្ទឹងភេ

នៅពេលទៅដល់ទីនោះ យើងនឹងមានអារម្មណ៍សប្បាយរីករាយ ភ្លេចអស់ទុក្ខកង្វល់ ដោយការស្រូបយកខ្យល់ត្រជាក់បរិសុទ្ធយ៉ាងស្រស់ស្រាយ រួមជាមួយនឹងការគយគន់មើលទេសភាពភ្នំព្រៃព្រឹក្សា ទឹកថ្លាឈ្វេងយ៉ាងស្រស់ស្អាត។ ទន្ទឹមនឹងនេះ យើងអាចពិសារអាហារកម្មង់បែបធម្មជាតិយ៉ាងឈ្ងុយឆ្ងាញ់ នៅលើកញ្ចុះដែលគេបានសង់នៅលើទឹកស្ទឹងនោះទៀតផង។ ពេលវេលាដែលល្អសម្រាប់ភ្ញៀវទេសចរណ៍ទៅកំសាន្តនៅរមណីយដ្ឋានស្ទឹងភេនោះ គឺពេលរសៀល ព្រោះយើងអាចទន្ទឹងរង់ចាំមើលថ្ងៃលិចដ៏ស្រស់ស្អាតនៅទីនោះបាន ជាពិសេសភ្ញៀវទេសចរណ៍ទាំងឡាយអាចបោះតង់សម្រាកនៅទីនោះបានផងដែរ៕រមណីយដ្ឋានស្ទឹងភេ ខេត្តកំពត - 柬埔寨头条

ប្រភព: Visit Kompot

Advertisement