Connect with us

ព័ត៌មានកីឡា

សហរដ្ឋអាមេរិក និងចិន វ៉ាម្ចាស់ផ្ទះជប៉ុនវិញ ក្នុងតារាងមេដាយ TOKYO 2020 គិតត្រឹមរសៀលនេះ

ព្រឹត្ដិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ ទីក្រុងតូក្យូ ប្រទេសជប៉ុន គិតត្រឹមរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិក បានរំកិលឡើងឈរលេខ១ នៃតារាងមេដាយវិញហើយ ខណៈប្រទេសចិន ឈរលេខ២ ស្របពេលម្ចាស់ផ្ទះជប៉ុន បានធ្លាក់មកឈរលេខ៣ បណ្ដោះអាសន្ន ។Olympics 2021 medal tracker: Team USA medal count at the Tokyo Summer  Olympics - DraftKings Nation
ទន្ទឹមជាមួយគ្នា គេឃើញអត្តពលិកមកពីតំបន់អាស៊ានចំនួន ៣ប្រទេសប៉ុណ្ណោះ ដែលដណ្តើមបានមេដាយ ក្នុងនោះមានប្រទេសថៃ ដណ្តើមបានមេដាយមាស លើវិញ្ញាសាតេក្វាន់ដូ ប្រទេសហ្វីលីពីន ដណ្តើមបានមេដាយមាសលើវិញ្ញាសាលើកទម្ងន់ និងប្រទេសឥណ្ឌូនេស៊ីដណ្តើមបានមេដាយប្រាក់១ និងសំរិទ្ធ១ ។Summer Olympic Medal Count By Country: See Tokyo 2021 Winners | Time
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដណ្ដើមបានមេដាយមាសច្រើនជាងគេសរុប ២២គ្រឿង (មាស៩ ប្រាក់៥ និងសំរឹទ្ធ ៨គ្រឿង) ហើយលេខ២ ប្រទេសចិន ឈ្នះមេដាយសរុប ២១គ្រឿង (មាស៩ ប្រាក់៥ និងសំរិទ្ធ ៧គ្រឿង) ខណៈម្ចាស់ផ្ទះជប៉ុន ដណ្ដើមបានមេដាយសរុប ១៥គ្រឿង (មាស៨ ប្រាក់៣ និងសំរិទ្ធ៤) ៕Olympics-Swimming-Japan's Ohashi ends winning streak of Hungary's 'Iron  Lady' with medley gold | Nippon.com
ប្រភព: CAMBODIA SEA GAMES 2023

Advertisement