Connect with us

ចំណេះដឹងទូទៅ

ទៅកំពត កុំភ្លេចចូលលេងស្ពានរថភ្លើងផង

ស្ពានដែក ឬស្ពានរថភ្លើងគឺជាស្ពានមួយដែលមានវ័យចំណាស់មិនចាញ់ស្ពានឥន្ធនូឡើយ ហើយទីនោះមានទេសភាពអំណោយផលល្អមែនទែន ជាពិសេសនាពេលល្ងាចថ្ងៃរៀបលិច។No photo description available.

ស្ពាននោះមិនត្រឹមតែជាស្ពានសម្រាប់អោយរថភ្លើងឆ្លងកាត់ប៉ុណ្ណោះទេ វាថែមទាំងជាកន្លែងដែលមានភាពពេញនិយមសម្រាប់អ្នកដែលចូលចិត្តថតរូប អង្គុយលេង និងស្រូបខ្យល់អាកាសថែមទៀតផង។ គេសង្កេតឃើញថាភ្ញៀវទេសចរដែលបានធ្វើដំណើរកំសាន្តទៅតំបន់ទឹកឈូ ហើយត្រលប់មកវិញតែងតែឈៀងចូលលេង ឬទស្សនានៅទីនោះ។ស្ពានរថភ្លើង

ក្រៅពីនេះក៏មានបងប្អូនយើងមួយចំនួនគាត់បានជ្រើសរើសយកទីកន្លែងនោះជាកន្លែងថតរូបសម្រាប់អាពាហ៍ពិពាហ៍របស់ពួកគាត់ក្នុងចំណោមកន្លែងស្អាតៗដ៏ទៃទៀតផងដែរ។ គួរបញ្ជាក់ផងដែរថាស្ពានដ៏វ័យចំណាស់មួយនេះក៏ធ្លាប់បានបាក់ម្តងរួមមកហើយដែរកាលពីឆ្នាំ១៩៩៨៕៤ កន្លែងនៅកំពត សម្រាប់ការដើរកម្សាន្ដ

ប្រភព: Visit Kampot

Advertisement