Connect with us

ព័ត៌មានកីឡា

កុំភ្លេច! រង់ចាំទស្សនា គាំទ្រ និងលើកទឹកចិត្ត ដល់​អត្ត​ព​លិក​អូ​ឡាំ​ពិក​កម្ពុជា

ខាងក្រោមនេះ គឺជាពេលវេលាប្រកួតរបស់​កីឡាករ​-​កី​ឡា​កា​រិនី​កម្ពុជា ក្នុង​ការ​ប្រ​កួត TOKYO OLYMPIC GAMES 2020:

កីឡាហែលទឹក រួមមានកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុន​ពេជ្រ​មរកត ដែល​ត្រូវ​ប្រ​កួត​លើ​វិញ្ញា​សា​ហែល ៥០ម៉ែត្រ​សេរី នឹង​ត្រូវ​ប្រ​កួត​នា​វេលា​ម៉ោង ១៩៖០០​នាទី ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ២០២១ (ត្រូវ​នឹង​ម៉ោង ៥​ល្ងាច​ម៉ោង​នៅ​កម្ពុជា) នៅ​មជ្ឈ​មណ្ឌល​កី​ឡា​ហែល​ទឹក Tokyo Aquatics Centre ។May be an image of 3 people and text

កីឡាអត្តពលកម្ម គឺកីឡាករ ប៉ែន សុគង់ ដែល​ត្រូវ​ប្រ​កួត​លើ​វិញ្ញា​សា​រត់​ល្បឿន​ចម្ងាយ ១០០ម៉ែត្រ នឹង​ត្រូវ​ប្រ​កួត​នា​វេ​លា​ម៉ោង ១៩៖៤៥​នាទី ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០២១ (ត្រូវ​នឹង​ម៉ោង ៥៖៤៥​នាទី​ល្ងាច​ម៉ោង​នៅ​កម្ពុជា) នៅ​ព​ហុ​កី​ឡ​ដ្ឋាន Olympic Stadium ។

ប្រភព: CAMBODIA SEA GAMES 2023

Advertisement