Connect with us

ព័ត៌មានជាតិ

បើមិនជឿកុំប្រមាថ! ស្ត្រីអ្នកបើកឡាន បានបង្ហោះសារមួយមុនពេលស្លាប់ថា…

ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាទាបភ្លឺព្រឹកមិញនេះ បានធ្វើឲ្យកក្រើកដល់អ្នកលេងបណ្តាញសង្គមហ្វេសប៊ូក ដោយមនុស្សស្រី៥នាក់បានស្លាប់ភ្លាមៗ ក្រោយពីគ្រោះថ្នាក់ក្រឡាប់ឡាននៅក្នុងខេត្តកំពង់ធំ ។ អ្វីដែលធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ថ្មីៗនេះទៀត គឺក្រោយពីដែលគេបានចូលទៅមើលក្នុងគណនីហ្វេសប៊ូក របស់ស្ត្រីអ្នកបើកបររថយន្ត ដែលជាមន្ត្រីម្នាក់នៅក្រសួងមហាផ្ទៃនោះ នាងបានបង្ហោះសារមួយមុនពេលកើតហេតុនេះ១ថ្ងៃ ដោយបាននិយាយថា ​”ចង់​ហក់​តែ​ខ្លាច​ងាប់​” ។

ពាក្យមួយឃ្លាដែលនាងបានបង្ហោះ បានធ្វើឲ្យបងប្អូនញាតិមិត្ត ជាពិសេសមហាជនដែលជឿលើអបិយជំនឿ បាននឹកដល់ប្រផ្នូរមួយ ដែលពាក្យនេះគេបានគិតថា ជាពាក្យចុងក្រោយដែលមនុស្សភាគច្រើនតែងនិយាយប្លែកៗ មុនពេលមានគ្រោះថ្នាក់ផ្សេងៗ ហើយចាស់ៗតែងតែផ្តាំដល់ក្មេងជំនាន់ក្រោយថា បើមិនជឿ កុំប្រមាថឲ្យសោះ ។

សូមបញ្ជាក់ផងដែរថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយ​រថយន្ត​បា​ឡែ​ន​១​គ្រឿង បាន​បើកបរ​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បួង​ចង្កូត​ជ្រុល​បាន​ធ្លាក់​ផ្លូវ នៅ​ចំណុច​ផ្លូវ​កោង បណ្តាល​ឲ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ និង​មនុស្ស​ស្រី​ចំនួន​៥​នាក់ ដែល​ជិះ​នៅ​ក្នុង​រថយន្ត​នោះ​ស្លាប់​ទាំងអស់ ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០២ តុលា​នេះ ស្ថិត​នៅ​ចំណុច​ផ្លូវ​កោង​ព្រៃ​តា​ហ៊ូ (​ផ្លូវ​អាស៊ាន វាង​ក្រុង​ស្ទឹង​សែន​) ស្ថិត​ក្នុងភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​អោយ​ដឹង​ថា គ្រោះថ្នាក់​នេះ បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-6715 ខណៈ​កំពុង​តែ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន មក​ដល់​ចំណុច​ផ្លូវ​កោង រថយន្ត​បាន​វេច​ង្កូ​ចម​ក​ធ្វេ​ង​ដៃ ធ្លាក់​ថ្នល់​ថ្នល់ បណ្តាល​អោយ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ បណ្ដាល​ឲ្យ​នារី​៥​នាក់ នៅ​ក្នុង​រថយន្ដ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ត្រឡប់ មូលហេតុ​នៃ​ការ​ក្រឡាប់​រថយន្ត​នេះ គឺ​បង្ក​ឡើង​ដោយ​ខ្លួនឯង ។

របាយការណ៍​ដដែល បាន​បញ្ជាក់​អត្ត​សញ្ញា​ជន​រង​គ្រោះ​ទាំង​៥​នាក់ រួម​មាន ៖
១៖ អ្នកបើកបរ​រថយន្ត​ឈ្មោះ ឌុ​ក វ​ល្ល័​ក្ខ ភេទ​ស្រី ជាម​ន្ដ្រី​នគរបាល​នៅ​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ (​ស្លាប់​) ។
២៖ អ្នក​រួម​ដំណើរ​ឈ្មោះ អួន ចាន់​ធា​រី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ទី​៤ ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ (​ស្លាប់​)​។
៣៖ អ្នក​រួម​ដំណើរ​ឈ្មោះ ឡា​ច ស្រី​ម៉ុម ភេទ​ស្រី អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ជំរៅ ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ (​ស្លាប់​)​។
៤៖ អ្នក​រួម​ដំណើរ​ឈ្មោះ ដុក ចាន់​វល​ក្ខ័​ណ៌ ភេទ​ស្រី អាយុ​២៦​ឆ្នាំ រស់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​ស្លាប់​)​។
៥៖ អ្នក​រួម​ដំណើរ​មិន​ស្គាល់​អត្តសញ្ញាណ (​ស្លាប់​)​។

បច្ចុប្បន្ន សព​បាន​ដំកល់​ទុក នៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ ដើម្បី​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ដោយឡែកបើ​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បាន​សរសេរ​ថា «​ព្រឹក​ថ្ងៃ​ទី​០២.១០.២០១៩ ម៉ោង​៤​ទាប​ភ្លឺ មាន​គ្រោះថ្នាក់​ចរាចរណ៍ បើកបរ​ធ្លាក់​ផ្លូវ​កោង បណ្តាល​អោយ​មនុស្ស​ក្នុង​រថយន្ត​ស្លាប់​ទាំង​៥​នាក់ (​ស្រី​5​នាក់​) យ៉ាង​អាណោចអាធ័ម​ ទីតាំង​ស្ថិត​នៅ លើ​ផ្លូវជាតិ​លេខ​៦ ភូមិ​ព្រែកតា​ហ៊ូ សង្កាត់​ព្រែក​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។ សូម​បើ​កបរ​ប្រុង​ប្រយ័ត្ន នឹង​កុំ​ហួស​ល្បឿន​កំណត់ការ​បើ​កបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ នឹង​ស្ថានភាព​ស្រវឹង នាំ​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជី​វឹត​ខ្លួនឯង និងអ្នក​ដ៍ទៃ ចូលរួម​សោកស្តាយ​ដល់​ជន​រង​គ្រោះ​នឹង​ក្រុម​គ្រួសារ Yada Green. Yoyoyaya Pon និងបងរាជ ដែល​បាត់បង់​ប្អូនស្រី​ដ៍​ស្រស់​ស្អាត​ ហើយនឹង​ជាទី​ស្រលាញ់​គី​កញ្ញា Mini bela សូម​វិញ្ញាណ​ខ​ណ្ខ័​ប្អូនស្រី​ទៅ​កាន់​ឋាន​សុខ​» ។

Advertisement