Connect with us

ព័ត៌មានជាតិ

អ្នកណាយល់អារម្មណ៍មួយនេះ! “អូនអើយក្រោកឡើង បងមកយកអូនទៅផ្ទះវិញហើយ… សល់តែ២ខែទៀត ពួកយើង…”

ក្រោយពីផ្ទះហេតុការណ៍ដ៏រន្ធត់មួយ កាលពីវេលាទាបភ្លឺព្រឹកមិញនេះ ធ្វើឲ្យញាតិមិត្ត និងមហាជនជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ូក មានការរន្ធត់ជាខ្លាំង និងចូលរួមសោកស្តាយនៅហេតុការណ៍ខាងលើនេះ ដោយ១ប៉ព្រិចភ្នែក ជីវិតស្ត្រី៥នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្តង ។

ក្រោយពីមានការយំសោកស្តាយ ពីសំណាក់ក្រុមគ្រួសារ ម្តាយ ក៏ដូចជាមិត្តភក្តិដទៃទៀត គេក៏បានចាប់អារម្មណ៍និងគណនីហ្វេសប៊ូកមួយ ដែលគេហ៊ានសន្មត់ថាជាគូរដណ្តឹងរបស់ស្ត្រីរងគ្រោះម្នាក់ ក្នុងចំណោមស្ត្រីរងគ្រោះទាំង៥នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍ខាងលើនោះ ។

គណនីហ្វេសប៊ូកខាងលើ មានឈ្មោះ Madara Tobe បានបង្ហោះសារដ៏សោកសៅឈឺចាប់រកអ្វីថ្លែងពុំបាន ដោយលោកបានរៀបរាប់ថា “អូនអេីយអូន​ ឆាប់ក្រោកឡេីងអូន​ បងមកយកអូនទៅផ្ទះយេីងវិញហេីយ បងមិនអាចទទួលយកបានទេ​ ម្តេចឆាប់ទៅចោលបងយ៉ាងនេះ​ ក្រែងពួកយេីងសន្យាថានឹងដេីរផ្លូវរួមគ្នាអស់មួយជីវិតអី​ នៅសល់តែ២ខែទៀតទេ ពួកយេីងដល់ថ្ងៃចូលរោងការហេីយ ម្តេចអូនទៅចោលបងចឹង​ តោះពួកយេីងទៅផ្ទះណាអូនណា??” ។

ទោះជាយ៉ាងណាក្រោយពីបានអានសារដ៏សោកសង្រេងរបស់គូរដណ្តឹង ដែលបាត់បង់មនុស្សជាទីស្រលាញ់តែមួយប៉ព្រិចភ្នែក ដោយមិនបានលាគ្នា បានធ្វើឲ្យមិត្តភក្តិនិងញាតិមិត្តរបស់គាត់ជាច្រើន ទប់ទឹកភ្នែកមិនបាន ព្រោះនេះជាអារម្មណ៍មួយដែលមនុស្សគ្រប់គ្នាទទួលយកមកបាន និងយល់ច្បាស់ពីការឈឺចាប់ពេលដែលមនុស្សជាទីស្រលាញ់បានបាត់បង់ទៅ ៕

Advertisement