Connect with us

ព័ត៌មានអន្តរជាតិ

ញាក់សាច់ ពុករលួយកំរិត VIP! មន្ត្រីជាន់ខ្ពស់ចិនម្នាក់ ត្រូវប៉ូលិសចូលឆែកផ្ទះ រកឃើញមាសរហូតដល់១៣,៥តោន (មានវីដេអូ)

ចិន៖ យោងតាមសារព័ត៌មានរុស្ស៊ី បានចុះផ្សាយថ្មីៗនេះថា ក្រុមប៉ូលិសចិន បានចុះឆែកឆេរផ្ទះមន្ត្រីរាជការម្នាក់ នៅក្នុងក្រុងក្វាងដូវ ខេត្តឆាងឈី ប្រទេសចិន បន្ទាប់ពីធ្វើការស៊ើបអង្កេត ហើយរកឃើញថា មន្ត្រីរូបនេះបានប្រព្រឹត្តិអំពើពុករលួយជាយូរណាស់មកហើយ ។

មន្ត្រីចិនដែលប៉ូលិសឃាត់ខ្លួនរូបនេះ មានឈ្មោះថា Zhang Qi មានអាយុ៥៧ឆ្នាំ ត្រូវជាអតីតលេខាអភិបាលខេត្តឆាងឈី កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតពីបទមានទ្រព្យសម្បត្តិច្រើនលើសលុប ខុសពីធម្មតា ។

បន្ទាប់ពីមានការស៊ើបអង្កេតលើកករណីនេះ គេហទំព័រក្នុងស្រុកមួយ បានបង្ហោះវីដេអូឃ្លីប កាលពីពេលថ្មីៗកន្លងមកនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែប៉ូលិសបានរកឃើញមាសយ៉ាងច្រើនសន្ធឹកសន្ធាប់នឹកស្មានមិនដល់ ខណៈពេលដែលចូលទៅធ្វើការត្រួតពិនិត្យក្នុងផ្ទះរបស់មន្ត្រីខាងលើ ហើយក្នុងនោះបានប្រទះឃើញមាសសរុបចំនួន ១៣,៥តោន ដែលគិតជាទឹកប្រាក់ មានចំនួន ២៦៨ពាន់លានយ័ន ដែលហួសពីការអត្ថាធិប្បាយ ។

ទោះជាយ៉ាងណាបើតាមការបង្ហាញពីក្រុមប៉ូលិសស៊ើបអង្កេតឲ្យដឹងថា លោក Zhang Qi កំពុងមានជាប់ពាក់ព័ន្ធនិងរឿងការលក់ដូរអគារអចលនទ្រព្យទំនើបៗជាច្រើនកន្លែងទៀតផង ៕

Advertisement