Connect with us

តារាជាតិ

សូមចូលរួមរំលែកទុក្ខផង! ល្ងាចថ្ងៃនេះ នាយសាន ម៉ៅ បានទទួលមរណៈភាពហើយ

ភ្នំពេញ៖ នាល្ងាចវាលាម៉ោង ៦ល្ងាចថ្ងៃទី ២ ខែតុលា នេះ នាយសានម៉ៅ ដែលជាតារាកំប្លែងជើងចាស់ ដ៏មានប្រជាប្រិយភាពមួយរូប បានទទួលមរណៈភាពហើយ បន្ទាប់ពីបានតស៊ូជាមួយជំងឺរ៉ាំរ៉ៃ ជាយូរខែឆ្នាំ មក ។

បើតាមរយៈទំព័រហ្វេសបុកលោក ហេង ឡុង បានបង្ហោះមុននេះបន្តិចយ៉ាងដូច្នេះថា៖ «ព័ត៌មានមរណៈភាព ខ្ញុំបាទក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដែលលោកពូ សាន ម៉ៅ បានទទួលមរណៈភាពនៅម៉ោង៦ល្ងាចនៅឯមន្ទីរពេទ្យប្រទេសថៃ។ ព័ត៌មានបន្ថែមខ្ញុំបាននឹងជូនដំណឹងនាពេលក្រោយ» ៕
សហការី KBN

Advertisement