ភ្នំពេញ៖ នេះបើយោងតាមផេកហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់ កម្ពុជា បានបញ្ជាក់ថា ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការប្រគល់ នៅប្រាក់រង្វាន់លើកទឹកចិត្តតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសរុបទាំងអស់ ១២៨ លានរៀល ដោយក្នុងម្នាក់ទទួលបានទឹកប្រាក់ចំនួន ៤លានរៀល ដល់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ និងក្រុមការងារគ្រូបង្វឹក សម្រាប់សម្មិតផល និងការខិតខំប្រឹងប្រែងក្នុងព្រឹត្តិការណ៍
ការប្រកួត AFC U-19 Championship 2020 Qualifiers។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិបាល់ទាត់ក្រោមអាយុ ១៩ឆ្នាំរបស់កម្ពុជាបានធ្វើការប្រកួតក្នុងព្រឹត្តិការណ៍ AFC U-19 Championship 2020 Qualifiers ដោយបានឈរនៅលំដាប់លេខ២ ក្នុងពូល ជាមួយនឹងពន្ទុ ៩ពិន្ទុ ក្នុងចំណោម ៤ប្រកួត៕
ប្រភព ៖ សហព័ន្ធកីឡាបាល់ទាត់ កម្ពុជា