ហ្វេសប៊ុក៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Bong Phorn បានសរសេរបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “???នេះជាអក្សរសម្រាប់ឆ្កែសសេរ ព្រោះ ក្នុងវចនានុក្រមសម្តេចសង្ឃ រាជ ជួន-ណាត គ្មាន Dj Ajathom ទេ ?(ហើយជំនាន់នឹងក៏គ្មានDJ Dអាចម៌អីដែរ)??ខ្ញុំម្ចាស់ថាតាមអាបងឯងទេ??”។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងមក អាចារ្យធំ ក៏បានបង្ហោះនៅក្នុងបណ្តាញសង្គមថា ““នេះជាអក្សរសម្រាប់ឆ្កែសរសេរ!” ព្រោះគ្មានក្នុង វចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន-ណាត ទេ។ ហេីយ លោកគ្រូ អ្នកគ្រូ អ៊ុំ ពូ យាយតា ចាស់ព្រឹទ្ធាចារ្យខ្មែរយេីង លោកមិនអាច អានដាច់ និងយល់ន័យ “អក្សរឆ្កែ”នេះបានឡេីយ។
???ចោទថៃជាជាតិលួចអក្សរពីខ្មែរ តែចោរប្រឹងថែអក្សរដែលគេលួចយេីងណាស់ រីឯម្ចាស់កំពុងបំផ្លាញយ៉ាងខ្លោចផ្សា។
ប្រវត្តិសាស្ត្រ៖
(ឆ្នាំ១៩៤២-១៩៤៣) វីរជនខ្មែរ លោក អាចារ្យ ហែមជៀវ ត្រូវស្លាប់ដោយសារប្រឆាំងបារាំងកុំឱ្យប្រេី អក្សរឡាតាំង ជំនួសអក្សរជាតិខ្មែរ។ ❗❗❗
(ឆ្នាំ១៩១៥-១៩៦៨) ដេីម្បីការពារអក្សរខ្មែរ ដូនតាលោកបានចំណាយពេលជាច្រេីនឆ្នាំ រហូត វចនានុក្រមខ្មែរ ត្រូវបានបង្កេីតបានសម្រេចជាស្ថាពរដោយស្នាព្រះហស្ថអ្នកប្រាជ្ញខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន-ណាត មុនពេលព្រះអង្គចូលទិវង្គត។
(បច្ចុប្បន្ន) គេអាចប្រេីអក្សរ ឡាតាំង ដោយគ្រាន់សម្រាប់តែសរសេរសំគាល់បានត្រឹមតែឈ្មោះ នាមករណ៍(ឈ្មោះសំគាល់ឱ្យ មនុស្ស សត្វ វត្ថុ ទីកន្លែង ក្រុមហ៊ុន ឬ ឈ្មោះ Account Facebook ជាដេីម) តែប៉ុណ្ណោះ។ ឧទាហរណ៍៖ អង្គរវត្ត=Angkor Wat, ភ្នំពេញ=Phnom Penh, ស៊ិន ស៊ីសាមុត=Sin Sisamuth, Mohanokor page ល។ល ?បញ្ជាក់៖ សរសេរអង់គ្លេស ឱ្យចំជាភាសាអង់គ្លេស, បារាំង ឱ្យត្រូវភាសាបារាំង (ភាសាទី២)
?បញ្ឈប់សរសេរឡាតាំងដេីម្បីបំផ្លាញអក្សរដូនតា!
?បេីមិនបញ្ឈប់សរសេរអក្សរឡាតាំងនៅថ្ងៃនេះទេ ២០ឆ្នាំទៀត កូនខ្មែរនឹងលែងចេះសរសេរអក្សរជាតិខ្លួនជាក់ជាមិនខាន!
?សុខចិត្តសរសេរអក្សរខ្មែរខុស! តែកុំខុសធ្ងន់រហូតដល់ថ្នាក់ឈប់សរសេរអក្សរខ្មែរ!
?អក្សរបាត់ ជាតិបាត់!
បញ្ជាក់៖ មិនមែនកែដេីម្បីខ្ញុំទេ គឺកែដេីម្បីកូនអ្នក និងឈាមអ្នក ព្រោះអ្នកជាខ្មែរ! សូមអរគុណ ?????”៕



