Connect with us

ចំណេះដឹងទូទៅ

ហេតុអ្វីមនុស្សចូលចិត្តប្រើពាក្យ GOAT និងរូបពពែ ដំណាងអោយបុគ្គលល្បីឬជោគជ័យណាម្នាក់នៅក្នុងវិស័យកីឡា?

អ្នកគាំទ្រវិស័យកីឡាភាគច្រើនតែងឃើញពាក្យ GOAT នេះ និងរូបពពែ ត្រូវបានប្រើនៅលើសារព័ត៍មាន អ្នកខ្លះបានដឹង អ្នកខ្លះទៀតក៏ពុំទាន់យល់ច្បាស់ពី ពាក្យនេះនៅឡើយ។G.O.A.T. - Greatest of All Time | Games | Download Youth Ministry

G.O.A.T ជាពាក្យកាត់មកពីពាក្យថា GREATEST OF ALL TIMES ឬមានន័យជាខ្មែរថា បុគ្គលដែលអស្ចារ្យបំផុតនៅគ្រប់សម័យកាលទាំងអស់។ Goat ជាភាសាអង់គ្លេស មានន័យថា សត្វពពែ ដូចនេះហើយ ទើបគេការប្រើរូបពពែដើម្បីតំណាងពាក្យនេះ។AROWONEN - Greatest of All Time. A Tribute to Muhammad Ali

ការប្រើពាក្យ Goat ដំបូង គេឃើញ មានការប្រើដោយ អតីតកំពូលអ្នកប្រដាល់ Muhammad Ali ដែលមានរហ័សនាមថា ” The Great ” ។ តែក្រោយមក ភរិយារបស់គាត់បានកែរហ័សនាម ទៅជា The GOAT នៅកំឡុងឆ្នាំ 90 ។Polo G Announces New Album THE GOAT | Pitchfork

នៅកំឡុងឆ្នាំ 2000 ពាក្យនេះចាប់ផ្តើមល្បី នៅក្នុងវិស័យចម្រៀងម្តង ដោយមានអ្នកចម្រៀង rap អាមេរិកម្នាក់ បានដាក់ឈ្មោះ Album របស់គាត់ថា G.O.A.T ទើបពាក្យនេះកាន់តែល្បីសុះសាយ។Why Michael Jordan is the GOAT.. - YouTube

ក្រោយមកទៀត ពាក្យ GOAT នេះត្រូវបានប្រើជាទូទៅ នៅក្នុងគ្រប់វិស័យ ដែលសម្តៅទៅដល់បុគ្គល ដែលជោគជយបំផុតក្នុងវិស័យរបស់ខ្លួន ឧទាហរណ៍ Micheal Jordan ជាដើម។What is a GOAT in football? Lionel Messi vs Cristiano Ronaldo & the  greatest players of all-time | Goal.com

វិស័យបាល់ទាត់ មាន កីឡាករល្អជាច្រើន តែក្នុងសម័យបច្ចុប្បន្ន ពាក្យ GOAT ដែលគេទទួលស្គាល់ជាទូទៅ គឺគេហៅ Cristiano Ronaldo ដែលជាកំពូលខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល និង Lionel Messi ដែលជាកំពូលខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន។ Victoire de Lionel Messi à la Copa America : Cristiano Ronaldo le clashe -  AfrikBuzzអ្នកទាំងពីរ ទទួលរហ័សនាម GOAT ដោយសារពួកគាត់ជាកីឡាករជោគជ័យខ្លាំងបំផុតប្រហាក់ប្រហែលគ្នា ក្នុងសម័យនេះ និងជោគជ័យជាងកីឡាករណាៗទាំងអស់ ទាំងពានរង្វាន់ផ្ទាល់ខ្លួន និងពានរង្វាន់ជាក្រុម៕

 

Advertisement