Connect with us

ព័ត៌មានជាតិ

លោកតាអញ្ជើញទៅណាវិញ? ទៅ​ប៉ោយ​ប៉ែ​តណាចៅ ឡាន​គេ​អត់​ដាក់ មាន​តែ​តាម​ដំណេ​ី​រ​ទៅ​ចៅ

ហ្វេ​ស​ប៊ុ​ក​៖ នេះ​ប្រហែលជា​កា​រស​ន្ទា​ន​មួយ​យ៉ាង​ខ្លី ប៉ុន្តែ​វា​ពិត ជា​មាន​ន័យ​ជ្រៅ​ណាស់ ផ្គួប​ផ្សំ​ជាមួយនឹង​រូបថត ២​សន្លឹក របស់​លោកតា​ម្នាក់​ដែល​មាន​អាយុ​ប្រហែល​៦០​ជាង បាន​ដើរ បណ្តើរ​នៅ​កង់ ដែល​មាន​ដាក់​អីវ៉ាន់​ពេញ ត្រង់​ចំនុច​ស្ពាន​គី​ហ្ស៊ូ​ណា ក្នុង​ខេត្តកំពង់ចាម​។

នេះ​បើ​តាម​រយៈ​ការ​សរសេរ​បង្ហោះ​នៅ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ដែល មានឈ្មោះ​ថា Oun Nut mini Foto បាន​សរសេរ​ថា​៖

– លោកតា​អ​ញ្ចេ​ី​ញ​ទៅ​ណា​វិញ ?
+ ទៅ​ប៉ោយ​ប៉ែ​ត
– បាទ? ដល់​ណា​តា?
+ ប៉ោយ​ប៉ែ​ត ឡាន​គេ​អត់​ដាក់ មាន​តែ​តាម​ដំណេ​ី​រ​ទៅ​ចៅ …

លេ​ី​ស្ពាន​គី​ហ្ស៊ូ​ណា​។

តើ​លោកតា​នឹង​ត្រូវ​ដើរ​រយៈពេល​ប៉ុន្មាន​ទៀត​ទើប​ទៅ​ដល់​ប៉ោយ​ប៉ែ​ត? គ្រាន់តែ​អ្វី​កង់​មួយ និង​ឥ​វ៉ា​ន់​លើ​កង់​ប៉ុណ្ណឹង មិន​អាច​អោយ​គាត់​ជិះ​រថយន្ត​មែន​ឫ​ទេ?

 

ប្រភព៖ Oun Nut mini Foto

Advertisement