Connect with us

ព័ត៌មានកីឡា

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យសហព័ន្ធកីឡា​ទូក​ក្ដោង​កម្ពុជា និង​សិង្ហបុរី ស​ហ​ការ​គ្នា​រៀប​ចំ​ព្រឹត្តិ​ការណ៍​ជើង​ឯក​អា​ស៊ី​អា​គ្នេយ៍ ចុង​ឆ្នាំ​នេះ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យក​រដ្ឋ​មន្ដ្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា បាន​អនុញ្ញាត​ដ៏​ខ្ពង់​ខ្ពស់​ដល់​ស​ហ​ព័ន្ធ​កី​ឡា​ទូក​ក្ដោង​កម្ពុជា ស​ហ​ការ​ជា​មួយ​សហ​ព័ន្ធ​កីឡា​ទូក​ក្ដោង​សិង្ហបុរី ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​ទូកក្ដោង​ជ្រើស​រើស​ជើង​ឯក​អាស៊ី​អាគ្នេយ៍ ឆ្នាំ២០២១ (2021 Southeast Asian Sailing Championships) នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។May be an image of boat racing and sailboat
ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ធ្វើ​ឡើង​ក្រោយ​មាន​ការស្នើសុំពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧប​នាយ​ក​រដ្ឋ​មន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និង​ជាប្រធាន​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បន្ទា​ប់ពី​អង្គសន្និបាតគណៈកម្មាធិការជាតិ CAMSOC បាន​គាំទ្រ​ពេញ​ទំហឹង ចំពោះគម្រោងសហការរៀបចំព្រឹត្តិការណ៍ថ្នាក់តំបន់ រវាង​សហព័ន្ធ​កី​ឡាទូកក្ដោងកម្ពុជា និងសង្ហបុរី កាលពីថ្មីៗនេះ។May be an image of 2 people, people standing and ocean
យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាទូកក្ដោងកម្ពុជា នៅ​រសៀល​ថ្ងៃសុក្រនេះ បានបញ្ជាក់ថា «សហព័ន្ធកីឡាទូកក្តោងកម្ពុជា សូម​ថ្លែង​អំណរគុណយ៉ាងជ្រាល​ជ្រៅបំផុត​ជូនដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគ្រាំទ្រ និងអនុញ្ញាត ដល់សហព័ន្ធកីឡាទូកក្តោងកម្ពុជា សហការជាមួយសហព័ន្ធ​កីឡាទូក​ក្តោង​សិង្ហបុរី ក្នុងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូក​ក្តោង​ជើងឯក​អាស៊ី​អាគ្នេយ៍​ ឆ្នាំ២០២១ នៅក្នុងប្រទេសកម្ពុជា ដែលនេះ​គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏មានសារសំខាន់ និងជាប្រវត្តិសាស្រ្តថ្មីមួយរបស់​សហព័ន្ធ​កីឡា​ទូក​ក្តោង​កម្ពុជា ក្នុង​ការរៀបចំព្រឹត្តិការណ៍ប្រកួត​កីឡា​ទូកក្តោង​អន្តរជាតិ​ជាលើកដំបូងរបស់ខ្លួន»។May be an image of ocean
ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម ថាង ហ្កោដុន ប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា ក៏បានសម្ដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលសម្តេចបានអនុញ្ញាតដល់ក្រុមមន្ដ្រី គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ ក្នុងការទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិសេសដូសទី៣ ឬដូសជំរុញ ដែលជាយុទ្ធនាការដ៏មានសារសំខាន់ ក្នុងការចាប់ផ្តើមដំណើរការហ្វឹកហាត់ឡើងវិញ ក៏ដូចជាការត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍ Southeast Asian Sailing Championships 2021 ដើម្បីបង្ហាញអំពីកិត្យានុភាពជាតិ លើវិស័យកីឡាទូកក្តោក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបង្ហាញឲ្យពិភពលោកបានឃើញអំពីការអភិវឌ្ឍគ្រប់វិស័យរបស់ប្រទេសកម្ពុជា។No photo description available.
គួរបញ្ជាក់ថា ការស្នើសុំរៀបចំព្រឹត្តិការណ៍កីឡាទូកក្ដោងអន្ដរជាតិ នៅខេត្តព្រះសីហនុ ដោយសារប្រទេសវៀតណាម ដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ហើយកំពុងពន្យារពេលទៅរៀបចំនាដើមឆ្នាំ២០២២ មិនបានបញ្ចូលប្រភេទកីឡាទូកក្ដោង ដែលជាប្រភេទកីឡាអូឡាំពិកទៅក្នុងកម្មវិធីប្រកួតឡើយ។ ដូច្នេះដើម្បីលើកទឹកចិត្តដល់កីឡាករទូកក្ដោង នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានខិតខំហ្វឹកហាត់ត្រៀមការប្រកួតស៊ីហ្គេមមិនបាន ទើបសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី ដោយទទួលបានការឯកភាព និងគាំទ្រពីបណ្ដាប្រទេសអាស៊ានផ្សេងៗ សហការគ្នារៀបចំការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ីអាគ្នេយ៍នេះវិញ។May be an image of outdoors
ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍ 2021 Southeast Asian Sailing Championships ជាមួយសិង្ហបុរីនេះដែរ កម្ពុជារំពឹងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដល់គុណផល និងបច្ចេកទេសកីឡា ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផង និងអត្ថប្រយោជន៍ជាកិត្តិយស កិត្យានុភាពជាតិ ក្នុងនាមជាម្ចាស់ផ្ទះផង។ ពិសេសក៏បង្ហាញពីការចាប់ផ្ដើមស្ដារសេដ្ឋកិច្ចសង្គម និងទេសចរណ៍ក្នុង និងក្រោយស្ថានភាពវិបត្តិកូវីដ-១៩ ផងដែរ។No photo description available.
តាមការគ្រោងទុក ការប្រកួតនឹងបែងចែកជា ១២វិញ្ញាសា ហើយកម្ពុជា និងសិង្ហបុរី នឹងចែកគ្នារៀបចំ ៥០% ម្នាក់ ខណៈគ្រោងមានអត្តពលិក ១៥០នាក់ មកពី ៦ប្រទេសចូលរួម។ អ្វីដែលសំខាន់ ការរៀបចំនេះ នឹងត្រូវគោរពតាមវិធានទប់ស្កាត់ជំងឺកូវីដ-១៩ យ៉ាងម៉ឹងម៉ាត់ តាមស្ដង់ដារប្រតិបត្តិ “SOP” របស់ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ដែលទទួលបានជោគជ័យ រួមនឹង “SOP” ទប់ស្កាត់កូវីដ-១៩ របស់ក្រសួងទេសចរណ៍ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជាផងដែរ៕No photo description available.
ប្រភព: CAMBODIA SEA GAMES 2023

Advertisement