ភ្នំពេញ៖ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាបានប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិម៉ុងហ្គោលី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបញ្ចប់ត្រឹមលទ្ធផលស្មើរគ្នា ១ទល់នឹង១។
ក្រោយបញ្ចប់ការប្រកួតលោក Felix G. Dalmas ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញនៅ ចំណាប់អារម្មណ៍របស់ខ្លួនថា “ការប្រកួតថ្ងៃនេះ គឺដូចអ្វីដែលយើងបានគ្រោងទុកហើយ យើងបានអភិវឌ្ឍន៍ខ្លួនបានល្អជាងមុន និងមានចំនុចល្អៗច្រើន”។
ក្នុងនោះដែរ លោកបានបន្តទៀតថា “វាជាបទពិសោធន៍ល្អ មួយសម្រាប់យើងនៅក្នុងការប្រកួតនេះ ហើយធ្វើបានល្អក្នុង ការប្រយុទ្ធ និងបញ្ចូនបាល់ជាពិសេសនៅចុងម៉ោងក្នុងតង់ ទី២។ យើងត្រូវរៀបចំអោយបានល្អជាងនេះមុនពេលប៉ះជា មួយហុងកុង ប៉ុន្តែយើងបានដឹងពីរបៀបលេងរបស់ពួកគេដែរ ដូច្នេះយើងត្រូវរកដំណោះស្រាយ ដើម្បីបំបែកក្បួនរបស់ពួកគេ”។ លោកបន្ថែមទៀតថា “សូមអរគុណដល់អ្នកគ្រាំទ្រកម្ពុជាទាំងអស់ដែលបានមកគាំទ្រពួកយើងនៅថ្ងៃនេះ បើទោះបីទើបតែបញ្ចប់ព្រះរាជពិធី បុណ្យអុំទូក និងជាថ្ងៃធ្វើការក៏ដោយ”៕
