Connect with us

ព័ត៌មានកីឡា

គ្រូបង្វឹកម៉ុងហ្គោលីបញ្ជាក់ថា ការដែលកម្ពុជាមានបាល់លេងច្រើន គឺជាការ​រៀបចំ​របស់​គាត់ ដើម្បីរកឪកាសវាយបកលឿន

ភ្នំពេញ​៖ បន្ទាប់​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ម៉ុង​ហ្គោ​លី កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើរ​គ្នា ១​ទល់​នឹង​១​។

ក្នុង​នោះ​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ម៉​ង់​ហ្គោ​លី លោក Michael Weiss បាន​បង្ហាញ​នៅ​ចំណាប់​អារ​ម្ម​ណ៏​របស់​ខ្លួន ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា “​ក្រុម​កម្ពុជា​លេង​បាន​ល្អ ពួក​គេ​គ្រប់​គ្រង់​បាល់​បាន​ច្រើន និង​លេង​បាន​ល្អ​ទាំង​ការ​ប៉ះ​បាល់ និង​ព្យាយាម​លេង​បាល់​ពី ក្រោម​ឡើង​ទៅ​លើ ប៉ុន្តែ​នេះ​ជា​លទ្ធផល​ល្អ​មួយ​មុន​ពេល​យើង ប៉ះ​ជាមួយនឹង​ប្រទេស​មី​យ៉ា​ន់​ម៉ា​”​។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា “​វា​ជា​ការ​ប្រកួត​ក្នុងផ្ទះ​សម្រាប់​កម្ពុជា ដូច្នេះ​ពួក​គេ​មាន​បាល់​លេង​ច្រើន​ជាង​យើង ហើយ​វា​ជា​ការ​រៀបចំ​របស់​យើង​ដែល​អោយ​ពួក​គេ​លេង អោយ​បាន​ច្រើន និង​រក​ឪ​កាស​វាយបក​លឿន​ៗ​។ សម្រាប់​ខ្ញ​។ ខ្ញុំ​គិត​ថា​ការ​ពិន័យ​បាល់ ១១​ម៉ែត្រ គឺ​មិន​សម​ឡើយ​ព្រោះ ខ្ញុំ​នៅ​ជិត​នឹង​ដែរ និង​មើលឃើញ​”៕

 

Advertisement