ថៃ៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃមួយ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅបានអោយដឹងថា មានហេតុការណ៍ភ្ញាក់ ផ្អើលមួយបានកើតឡើងនៅចំណុចមុខហាងអាហារមួយ។ បន្ទាប់ពីមានសត្វពស់វែក យ៉ាងធំមួយបានវាមកដល់ខាងមុខហាង នឹងបើកវែកយ៉ាងធំ សម្លឹងមើលទៅក្នុងហាង ធ្វើអោយភ្ញៀវក្នុងហាងទាំងអស់ មានការភិតភ័យ។
នេះបើការបញ្ជាក់របស់លោកស្រី Sainunee Saipetch បានអោយដឹង ថា ក្រោយបានឃើញសត្វពស់វែកដ៏ធំមួយក្បាលនេះ លោកស្រីបានធ្វើការរាយការណ៍ទៅកាន់មន្ត្រីជំនាញ ដើម្បីមកធ្វើការចាប់វាផងដែរ។ ក្នុងនោះមន្ត្រីជំនាញត្រូវការ ប្រើប្រាស់រហូតដល់ទៅ ១០នាទី ដើម្បីចាប់ពស់វែកដែលមានប្រវែងដល់ទៅ ៣ម៉ែត្រនេះ។
គួរបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍ គឺមិនបានបង្កអោយមានជនណាម្នាក់រងរបូសដោយសារសត្វពស់នោះទេ។ ក្រោយធ្វើការចាប់បានសព្វនេះ មន្ត្រីជំនាញបានយកវាទៅប្រលែងនៅក្នុងព្រៃវិញផងដែរ៕



