ភ្នំពេញ៖ នៅមួយរយៈចុងក្រោយនេះ មានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងចំពោះរឿងដែលថាជនស៊ីវិលមួយក្រុមបានស្លៀកពាក់ ជាកម្លាំងសមត្ថកិច្ចធ្វើការឃាត់ចាប់មនុស្សតាមផ្លូវ ដើម្បី ជំរិតទារប្រាក់ផងនោះ។ ជាពិសេសហេតុការណ៍ច្រើនកើតឡើង នៅពេលយប់ក្នុងទីតាំងផ្លូវរថភ្លើងបឹងកក់។
ប៉ុន្តែស្រាប់តែម្សិលមិញនេះ មានការភ្ញាក់ផ្អើលស្រដៀងគ្នា នេះដែរ ក្រោយក្រុមស៊ីវិល ដែលមានគ្នា២នាក់ បានធ្វើការជិះ ម៉ូតូដេញចាប់ប្រជាពលរដ្ឋនៅចំណុចផ្លូវជាតិលេខ៤ មុខសាលាជម្ពូវ័ន្ត។ តែប្រហែលជាថ្ងៃស៊យរបស់ខ្លួនហើយ ដែលជនទាំង២នាក់បានធ្វើការឃាត់ប៉ះចំមន្ត្រីប៉ូលីសម្នាក់ បង្កអោយមានភាពភ្ញាក់ផ្អើល។
ដោយឡែកជនសង្ស័យទាំង២នាក់នោះ គឺមិនមានឯកសណ្ឋានសមត្ថកិច្ចត្រឹមត្រូវ និងមិនមានឯកសារ ឫក៏កាតបញ្ជាក់អំពីអត្តសញ្ញាណរបស់ខ្លួនឡើយ៕
ប្រភព៖ TNB TV News Brand