ហ្វេសប៊ុក៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយគ្រួសារមួយបាន ធ្វើបុណ្យអោយសត្វពស់ថ្លាន់មួយក្បាលដែលបានងាប់ដោយសារជម្ងឺ។
ក្នុងនោះបើតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា សេដ្ឋ បានសរសេរថា “រយៈពេល២៥ឆ្នាំ ដែលបងស្រីមករស់នៅជាមួយគ្រួសារខ្ញុំ តាំងតែពីខ្ញុំមិនទាន់កើត តែពេលនេះគ្មានវត្តមានរបស់អ្នក នៅក្នុងគ្រួសារមួយនេះទៀតទេ អ្នកផ្សេងគេគិតអ្នកត្រឹមជាសត្វមួយក្បាល តែចំពោះគ្រួសារយើងទាំងមូល គិតថាអ្នកជាសមាជិកក្រុមគ្រួសារ របស់យើងទាំងមូល លាហើយបងស្រី ជាតិក្រោយកុំឲ្យកើតជាសត្វទៀត”៕

