Connect with us

ព័ត៌មានកីឡា

បឹងកេត មានការលំបាកខ្លះ ក្រោយអវត្តមាន ទេស សម្បត្ដិ ក្នុង​​ជំ​នួប​ទល់​វិសាខា​រសៀល​នេះ

ក្រុមការពារតំណែងជើងឯកបឹងកេត នឹង​ត្រូវ​បើក​ទ្វារ​ផ្ទះ​ទទួល​ក្រុម​កំ​ពូល​តា​រាង​វិសាខា ក្នុងជំនួបបញ្ចប់ជុំទី១របស់ខ្លួន នៃ​លីគ​កំ​ពូល​កម្ពុជា នា​វេ​លា​ម៉ោង ៣៖៣០នាទី​រសៀល ថ្ងៃទី១១ ខែ​កញ្ញា​នេះ។ ក្នុង​ជំ​នួប​ក្រុម​ខ្លាំងប៉ះ​ខ្លាំង​នេះ លោក គឹម ភក្ដី គ្រូ​បង្វឹក​ក្រុម​​ជើង​ឯក ៤​សម័យ ហាក់​មាន​ការ​បារម្ភ បន្ទាប់​ពី​មាន​ការ​ផ្លាស់​ប្ដូរ​កី​ឡា​ករ​មួយ​ចំនួន មុន​ជំ​នួប​ដ៏​សំ​ខាន់​នេះ ពិ​សេស​ការ​ផ្ទេរ​ខ្សែ​ការ​ពារ​ដ៏​រឹង​មាំ ទេស សម្បត្តិ ទៅ​វិសាខា កាល​ពី​ថ្មីៗ។May be an image of 3 people, people playing sports, people standing and grass
លោកលើកឡើងថា «នេះជាការប្រកួតសំខាន់ ដែល​យើង​ត្រូវ​ធ្វើ​ការ​ខ្លាំង​ក្នុង​ទឹ​កដី​របស់​យើង ទោះ​យើង​មាន​ការផ្លាស់ប្តូរ​កីឡាករ​មួយ​ចំនួន។ វា​ពិត​ណាស់​មាន​ការ​លំ​បាក​ខ្លះ (ក្រោយ​ការ​ចាក​ចេញ​របស់​ខ្សែ​ការ​ពារ ទេស សម្បត្តិ និង​ខ្សែ​ប្រ​យុទ្ធស៊ែប៊ី Marko Rajkovic ចាក​ចេញ​មុន​បញ្ចប់​ជុំទី១) ក៏ប៉ុន្តែ​ កីឡាករ​ផ្សេងៗ​ទៀត​ពិត​ជា​ចង់​បង្ហាញ​ការ​លេង និង​អាច​រ៉ាប់​រង​តួនាទី​ពួក​គាត់​បានល្អក្នុងការប្រកួតនេះ។ យើង​តែង​តែ​ជឿជាក់លើសមត្ថភាពរបស់ពួកគេ»។May be an image of 3 people, people standing and outdoors
ម្ចាស់ពានគ្រូបង្វឹកឆ្នើមឆ្នាំ២០២០ដដែល បានបង្ហាញសុទិដ្ឋិនិ​យម​លើ​កូន​​ក្រុម​របស់​ខ្លួន នឹង​ខិត​ខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បី​រក្សា​ឱ​កាស​ប្រ​ជែង​ពាន​លីគ​កំ​ពូល​កម្ពុជា ពិ​សេស​ការ​ប្រ​កួត​រូប​មន្ដ​ថ្មី Top-8 នៅ​ជុំ​ទី២។ លោក គឹម ភក្ដី បន្ថែមថា «វា​ច្បាស់​ណាស់​ថា យើង​នឹង​ប្រឹង​ប្រែង ដើម្បី​មាន​ឱ​កាស​ប្រ​កួត​ប្រ​ជែង​ពាន​រង្វាន់​ឆ្នាំ​នេះ ប៉ុន្តែ​ទោះ​យ៉ាង​ណា យើង​រង់​ចាំ​មើល​លទ្ធ​ផល​ពេល​ចប់​ការ​ប្រ​កួត​ទាំង​អស់​គ្នា»។May be an image of 4 people, people playing football, people standing and grass
គួរដឹងថា បច្ចុប្បន្នក្រុមទាំងពីរ ចាញ់ប្រៀបគ្នាតែ ១ពិន្ទុប៉ុណ្ណោះ ក្នុង​នោះ​វិសាខា ឈរកំពូលតារាង មាន ២៥ពិន្ទុ ស្មើក្រុមឈរលេខ២ ភ្នំ​ពេញ​ក្រោន បន្ទាប់​ពី​ប្រ​កួត ១១​លើក​ឈ្នះ ៧ និងស្មើ ៤ មិនទាន់ស្គាល់ចាញ់ ខណៈ​​បឹង​កេត ឈរ​លេខ៣ មាន ២៤ពិន្ទុ ក្រោយប្រកួត ១១លើកដូចគ្នា ឈ្នះ ៨ និងចាញ់ ៣។ យើងចាំមើលថា តើបឹងកេត ឬវិសាខា នឹង​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ជំ​នួប​បិទ​ទ្វារ​នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉ែនេះ?
ប្រភព: CAMBODIA SEA GAMES 2023

Advertisement