Connect with us

ព័ត៌មានកីឡា

បញ្ចប់ជុំទីមួយលីគកំពូលកម្ពុជា មានតែពីរក្រុមប៉ុណ្ណោះដែលមិនទាន់ស្គាល់ពាក្យថាចាញ់

ភ្នំពេញក្រោន និងវិសាខា ជាក្រុមដែលមិនចាញ់សោះក្នុងជើងទី១ នៅក្នុងក្របខណ្ឌ Metfone Cambodian League 2021។May be an image of 1 person, playing football and outdoors

ក្រុមជើងឯកលីគកំពូល៦សម័យបានបញ្ចប់ការប្រកួតជើងទី១ រដូវកាលនេះតាមរយៈជ័យជម្នះ ០ទល់នឹង២លើម្ចាស់ផ្ទះអង្គរថាយហ្គឺរ នៅថ្ងៃអាទិត្យ ទី១២ ខែកញ្ញា។ ស្របពេលដែលវិសាខាបានលុតក្រុមបឹងកេតក្នុងលទ្ធផល ៥ទល់១។ ដូច្នេះ១២ប្រកួតកន្លងមក ក្រោនមាន២៨ពិន្ទុស្មើក្រុមកំពូលតារាងវិសាខា ដោយឈ្នះ៨ និងស្មើ៤ ដូចគ្នា។

រូបភាព: CNCC

 

Advertisement