Connect with us

តារាអន្តរជាតិ

Mew Nittha បើកបង្ហាញឃ្លីបវីឌីអូដ៏រំជួលចិត្តមួយ ដែលបង្ហាញពីអារម្មណ៍រំភើបរបស់ខ្លួន ជាមួយនឹងរឿងរ៉ាវដែលខ្លួនបានពរពោះអស់រយៈពេល ៩ ខែ

វីឌីអូរៀបរាប់រឿងរ៉ាវដែលពោរពេញដោយក្ដីរំភើបចិត្ត រំដួលដួងចិត្តចំពោះតួឯកស្រីវ័យក្មេងនាង Mew Nittha Jirayueng ដែលបានផ្តល់កំណើតកូនស្រីដំបូងរបស់នាងឈ្មោះ Marin បានចេញមកមើលពិភពលោកនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ ដែលជាការរំភើបចិត្ត នឹងសប្បាយរីករាយរបស់ស្វាមីវ័យក្មេង Saint-Tharaphut Khuhapremkit និងគ្រួសារទាំងមូលផងដែរ ។

ដោលកាលពីពេលថ្មីៗនេះនាង Mew Nittha បានបង្ហាញនូវឃ្លីបដ៏រំជួលចិត្តមួយ ដែលមានបំណងចងភ្ជាប់រឿងរ៉ាវទាំងអស់ដែលបានកើតឡើងក្នុងរយៈពេល ៩ ខែ គិតចាប់ពីថ្ងៃដឹងថានាងមានផ្ទៃពោះដើម្បីក្លាយជាឪពុកម្តាយថ្មីថ្មោងមួយគូ អមជាមួយសារខ្លី តែមានន័យបង្ហាញអស់ពីចិត្តខ្ញុំ “១២.០៩.២១ តើអ្នកធ្លាប់ស្រលាញ់នរណាម្នាក់ដែលយើងមិនធ្លាប់ស្គាល់ @marin_kuha @saint_kuha”។

ដោយខ្លីបវីឌីអូនេះ បានធ្វើឲ្យ មិត្តភក្តិនៅក្នុងវិស័យសិល្បៈ ក៏ដូចជាអ្នកគាំទ្ររបស់នាង បានមកចូលរួមអបអរសាទរដល់ Mew Nittha និង Hiso Saint ជាថ្មីម្តងទៀតហើយនិយាយថាវាគឺជាឃ្លីបមួយទៀតដែលធ្វើឱ្យទស្សនិកជនលួចស្រក់ទឹកភ្នែក នឹងមានអារម្មណ៍ថារំភើបរីករាយជាមួយផងដែរ ។

 

អត្ថបទដោយ ៖ សុផានីត

 

 

Advertisement