Connect with us

ព័ត៌មានកីឡា

៣គ្រាប់យប់មិញ ធ្វើអោយ Ronaldo ស៊ុតបាន ៩៨គ្រាប់អោយក្រុមជម្រើសជាតិ

អ៊ឺ​រ៉ុ​ប​៖ កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ក្រុម​ជម្រើស ជាតិ​ព័ង​ទុ​យ​ហ្គា​ល់ បាន​ប្រកួត​យកឈ្នះ​ទៅ​លើ​ក្រុម​ជម្រើស ជាតិ Lithuania ដោយ​លទ្ធផល ៦​ទល់​នឹង​០ សម្រាប់​វគ្គ​ជម្រុះ​ពានរង្វាន់ European 2020 ប្រចាំ​ពូ​ល B ។

ក្នុង​នោះ​ដែរ កីឡាករ Cristiano Ronaldo អាច​រកបាន​រហូត​ដល់​ទៅ ៣​គ្រាប់​តែ​ម្នាក់ ធ្វើ​អោយ​ចំនួន​គ្រាប់​បាល់​ដែល​គាត់​ស៊ុត​បញ្ចូល​អោយ​ក្រុម​ជម្រើសជាតិ​ឡើង​ដល់​ទៅ ៩៨​គ្រាប់​។ ហើយ​គាត់​អាច​នឹង​រកបាន​គ្រាប់​ពី ១០០​របស់​ខ្លួន​នៅ​ពេល​ប៉ះ​ជាមួយនឹង​ក្រុម​Luxembourg នៅ​ប្រកួត​បន្ទាប់​៕

Advertisement