Connect with us

តារាអន្តរជាតិ

មកស្គាល់ “ Kwon Twins ” ពីផលិតកម្មYG ដែលជាអ្នករាំភ្លោះដ៏សង្ហា នឹងមានភាពល្បីល្បាញ

Kwon Twins ត្រូវបានគេស្គាល់ថា ជាអ្នករាំដែលមានក្លឹបអ្នកគាំទ្រផ្ទាល់ខ្លួន។ ដោយសារតែពួកគេទាំងពីរពូកែរាំ ស្អាតសង្ហា ហើយពិតជាសាកសម សម្រាប់កូនភ្លោះ Kwon ពី YG ដែលត្រូវបានគេដឹងថាល្បីដូចសិល្បករ។

ដោយថ្ងៃនេះ KBN នឹងនាំប្រិយមិត្តទាំងអស់គ្នាឲ្យមកស្គាល់ពីប្រវត្តិរបស់កូនភ្លោះKwon ដែលមាន មុខមាត់ស្រស់ស្អាត ថែមសមត្ថភាពអស្ចារ្យ របស់កូនភ្លោះមួយគូនេះដូចខាងក្រោមនេះ ៖
ប្រវត្តិរបស់កូនភ្លោះKwon ដែលបងប្រុសមានឈ្មោះដើមថា Kwon Young Young Deuk នឹងឈ្មោះប្អូនប្រុសគឺ Kwon Young Young Don។ ពួកគេទាំង២នាក់ កើតនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ១៩៨៩ នឹងមានឈាមប្រភេទ O ប្រព័ន្ធទំនាក់ទំនង Instagram IG ៖ Kwon Young Young Deuk : deukie _______ IG: Kwon Young Young Don: _______youngmoney ។

កូនភ្លោះ Kwon ត្រូវបានគេស្គាល់នៅក្នុងវិស័យសិល្បៈរបស់ប្រទេសកូរ៉េ បន្ទាប់ពី Kwon Young Deuk ឬកូនភ្លោះKwon មានមហិច្ឆតាចង់ក្លាយជាតារាសម្តែង។ ដោយគាត់បានបង្ហោះឃ្លីបរបស់គាត់ នៅលើបណ្តាញសង្គមកូរ៉េ រហូតដល់ឃ្លីបវីឌីអូរបស់គាត់ ទទួលបានការចាប់អារម្មណ៍ពីអ្នកផលិតរឿង Star King របស់SBS ហើយត្រូវបានគេអញ្ជើញឱ្យបង្ហាញខ្លួននៅក្នុងកម្មវិធី។

ក្រោយមកអ្នកទាំងពីរបានចុះកុងត្រាជាមួយផលិតកម្ម YG Entertainment ។ ពួកគេបានធ្វើការជាមួយសិល្បករ K-Pop ល្បី ៗ លើពិភពលោកជាច្រើនដូចជា BIGBANG , 2NE1 ក៏ដូចជា BLACKPINK និងជាអ្នករាំសម្រាប់គម្រោងទោលរបស់កូនស្រី BLACKPINK ដូចជា Jenny , Rose ផងដែរ ។ លើសពីនេះទៅទៀត ពួកគេក៏បានធ្វើដំណើរទៅជាមួយ Lisa ផងដែរ ។

ដូច្នេះហើយទើប ប្រជាប្រិយភាពរបស់ពួកគេទាំងពីរ ត្រូវបានគេទទួលស្គាល់ថា ពិតជាមានសម្ថភាពមិនធម្មតា ទើបធ្វើឲ្យពួកគេទាំង២នាក់មានភាពល្បីល្បាញជាងសិល្បករផងដែរ។ សូម្បីតែមានFancam ផ្ទាល់ខ្លួន ក៏ដូចជាអ្នកទាំងពីរក៏មានអ្នកគាំទ្ររាប់លាននាក់នៅលើ IG ផងដែរ ។

អត្ថបទដោយ ៖ សុផានីត

Advertisement